Tuesday, September 23, 2025
Homeតារាខ្មែរលោកចា រិទ្ធី ថ្ងៃសែនក្បាលទឹក បង្ហោះសារក្តុកក្តួល

លោកចា រិទ្ធី ថ្ងៃសែនក្បាលទឹក បង្ហោះសារក្តុកក្តួល

លោកចា រិទ្ធី បានជួបទុក្ខធំនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលចំថ្ងៃសែនក្បាលទឹករបស់ប្រពៃណីជនជាតិចិនតែម្ដង ដោយម្ដាយរបស់លោកបានទទួលមរណភាពដោយរោគាពាធ នៅមន្ទីពេទ្យមួយកន្លែង ខណៈដែលកន្លងមកលោកបានបញ្ជួនម្ដាយទៅព្យាបាលជំងឺយ៉ាងយកចិត្តទុកដាក់នៅមន្ទីពេទ្យក្រៅស្រុក។

លោកចា រិទ្ធី ដែលជាអ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះនោះ បានបញ្ចេញសារយ៉ាងក្រៀមក្រំថា ”ម៉ែជាទីស្រលាញ់របស់កូន  ពេលនេះម៉ែទៅចោលកូនជារៀងរហូតហើយ”។

គេកត់សម្គាល់ឃើញថា ក្រៅពីលោកចា រិទ្ធី ដែលកំពុងមានទុក្ខជាទម្ងន់ ដោយត្រូវបាត់បង់ម្ដាយជារៀងរហូតនេះ កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះដែរ មានតារាដល់ទៅ៣ដួង បានបាត់បង់ម្ដាយព្រមគ្នាៗតែម្ដងនោះ គឺអ្នកនាងអោក សុម៉ាវត្តី , ប៉ែន សុផានី និងកញ្ញាទឹម រដ្ឋា។

ដោយឡែក លោកចា រិទ្ធី វិញ ធ្លាប់បង្ហោះសារភ្ជាប់ជាមួយរូបថតម្ដាយរបស់លោក កាលនៅមានជីវិតថា ”ម៉ែជាទីស្រលាញ់របស់កូន ជាតិនេះកូនសំណាងណាស់ដែលបានកើតជាកូនម៉ែ តាំងពីតូចរហូតដល់ធំ ម៉ែមើលថែកូនបានល្អណាស់ មិនដែលធ្វើឲ្យកូនពិបាកដោយសារម៉ែម្ដងណាទេ ម៉ែមានតែទំនុកបម្រុងនិងបារម្ភពីកូនរហូត ម៉ែស្រលាញ់កូនណាស់ កូនមានអ្វីគ្រប់យ៉ាង គឺដោយសារតែម៉ែ មានតែកូនទេ ដែលមិនដែលធ្វើល្អនិងម៉ែ ឲ្យកូនសុំទោស កូនស្រលាញ់ម៉ែ ចង់ឲ្យម៉ែមានសុខភាពល្អអាយុវែង បានរស់នៅជាមួយកូនរហូត”។

លោកចា រិទ្ធី ជាតារាភាពយន្ដជើងចាស់ ដែលស្ថិតក្នុងចំណោមតារាមានទ្រព្យច្រើន ហើយលោកជាអ្នកជំនួញធំម្នាក់​រកស៊ីផ្នែកសណ្ឋាគារជាច្រើនឆ្នាំមកហើយ។

តាមព័ត៌មានថា សពម្ដាយរបស់លោកចា រិទ្ធី និងតម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅផ្ទះវីឡារបស់លោកនៅខណ្ឌសែនសុខ (ក្បែរផ្សារទំនើបអ៊ីអន២) រាជធានីភ្នំពេញ៕

RELATED ARTICLES