Wednesday, August 27, 2025
Homeព័ត៌មានជាតិគាត់ខំលាក់ពួន ប៉ុន្តែសមត្ថកិច្ចនៅតែឃើញ...ឃាត់បានម្នាក់

គាត់ខំលាក់ពួន ប៉ុន្តែសមត្ថកិច្ចនៅតែឃើញ…ឃាត់បានម្នាក់

ខេត្តព្រះសីហនុ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថាន បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៅតំបន់ព្រែកទឹកសាប ក្បាលឆាយ បានឃាត់ខ្លួនមនុស្សប្រុសម្នាក់ ក្នុងចំណោមបីនាក់ ដែលបានលួចចូលកាប់ឈើនៅក្នុងភូមិសាស្ត្រដាំដើមគ្រញូងស្តារឡើងវិញ ស្ថិតនៅភូមិពូធឿន ឃុំបិតត្រាង ស្រុកព្រៃនប់។

ការបង្ក្រាបនេះ ធ្វើឡើងក្នុងពេលមន្ត្រីឧទ្យានុរក្ស ចុះល្បាតត្រួតពិនិត្យបទល្មើសនៅក្នុងភូមិសាស្ត្រខាងលើ ដោយពេលនោះកម្លាំងមន្ត្រីបានប្រទះឃើញរោងប្រក់តង់ ចំនួន២ ខណៈនៅជុំវិញនោះ ក៏មានរណាយន្តចំនួន១គ្រឿង ម៉ាស៊ីនកាត់ស្មៅចំនួន២គ្រឿង ផ្គាក់ចំនួន២ និងពូថៅ១ផងដែរ។

ដោយមានការសង្ស័យថាមានមនុស្សនៅក្បែរនោះ ក្រុមមន្ត្រីក៏បានបន្តត្រួតពិនិត្យទីតាំងជុំវិញតង់ខាងលើ ក៏បានប្រទះឃើញមនុស្សប្រុសចំនួន៣នាក់ ពួននៅក្បែរនោះ។ ពួកគេក៏បានរត់គេចពីកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៏បានដេញប៉ផាប់ចាប់ពភីង រហូតឃាត់ខ្លួនបានបុរសម្នាក់ក្នុងចំណោមពួកគេទាំងបីនាក់នោះ។

ក្រោយពេលឃាត់ខ្លួនបានហើយ មន្ត្រីឧទ្យានុរក្សខាងលើ ក៏បាននាំខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES