Tuesday, August 26, 2025
Homeព័ត៌មានជាតិគ្រាន់តែឮពេទ្យប្រាប់ ស្ត្រីជាម្តាយអស់សង្ឃឹម នាំកូនមកធ្វើបុណ្យ

គ្រាន់តែឮពេទ្យប្រាប់ ស្ត្រីជាម្តាយអស់សង្ឃឹម នាំកូនមកធ្វើបុណ្យ

ខេត្តព្រះសីហនុ ៖ ក្មេងស្រីវ័យ៤ឆ្នាំ ចំនួន២នាក់បានស្លាប់យ៉ាងអាណោចអាធ័មដោយសារលង់ទឹក បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅរោងចក្រអគ្គិសនី ធ្យូងថ្ម តំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់២នាក់នេះ រួមមាន ១-ឈ្មោះថន ស្រីនិត អាយុ៤ឆ្នាំ ឪពុកឈ្មោះឈន សុភា អាយុ៣៧ឆ្នាំ ម្តាយឈ្មោះខន ខួច អាយុ៤១ឆ្នាំ មានលំនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ-មានជ័យ។ ២-ឈ្មោះចន មុន្នីនាថ អាយុ៤ឆ្នាំ ឪពុកឈ្មោះចន មុនីតុលា អាយុ៣៧ឆ្នាំ ម្តាយឈ្មោះបិត សុខភី អាយុ៤០ឆ្នាំ មានលំនៅភូមិជំរំសៀម ឃុំ-ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមការបំភ្លឺពីឪពុកម្តាយរបស់ក្មេងរងគ្រោះ បានឱ្យដឹងថា កាលពីវេលាម៉ោង៨ព្រឹក ពួកគាត់បាននាំគ្នាទៅធ្វើការដោយទុកកូនឱ្យនៅក្នុងរោងស្នាក់នៅដូចសព្វដង លុះប្រហែលជាម៉ោង១១ព្រឹក ពេលចេញពីធ្វើការមកវិញមិនឃើញកូន ក៏នាំគ្នាដើររកទើបប្រទះឃើញលង់ក្នុងថ្លុកទឹកក្បែរកន្លែងស្នាក់នៅ ដោយដៃក្មេងទាំងពីរកាន់ជាប់គ្នា។ ភ្លាមៗនោះ ពួកគាត់បានបញ្ជូនទៅមណ្ឌលសុខភាពឃុំរាម ដើម្បីសង្គ្រោះដែរ តែពេទ្យប្រាប់ថា ក្មេងទាំង២បានស្លាប់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចពិនិត្យ។

ក្រោយពេលកើតហេតុ អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានបានចុះពិនិត្យ និងធ្វើកោសល្យវិច័យលើសពក្មេងរងគ្រោះ ហើយសន្និដ្ឋានថា ក្មេងទាំងពីរបានស្លាប់ដោយសារការលង់ទឹកប្រាកដមែន ទើបប្រគល់សពឱ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES