Tuesday, April 30, 2024
Homeតារាខ្មែរអ្នកនាងចាន់ កែវនិមល ដួលលើឆាកតន្រ្ដី ចំថ្ងៃពិសេស

អ្នកនាងចាន់ កែវនិមល ដួលលើឆាកតន្រ្ដី ចំថ្ងៃពិសេស

រូបភាពអ្នកនាងចាន់ កែវនិមល ដែលដួលទ្រោបនៅលើឆាកតន្រ្ដី កំពុងផ្សាយផ្ទាល់កម្មវិធី “I Am A Singer Cambodia” រដូវកាលពី២ វគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នោះ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសបុក និង Tik Tok ចែកចាយ​(Share) យ៉ាងព្រោងព្រាតតែម្ដង នៅពេលដែលពិធីការិនីរូបនេះកំពុងតែធ្វើអត្ថាធិប្បាយ តែមិនប្រយ័ត្នដើរជាន់រ៉ូបខ្លួនឯង ក៏ដួលពេញមួយទំហឹងនៅលើឆាក។

ភ្លាមៗនោះ គេឃើញមានកញ្ញាតាក់ម៉ា និងពិធីករលោករ៉ាស៊ី រួមទាំងក្រុមការងារបានស្ទុះទៅជួយលើកចាន់ កែវនិមល ខណៈដែលការផ្សាយផ្ទាល់ មិនអាចកាត់ចេញទាន់ឡើយ។

តាមតារាចម្រៀងដែលចូលរួមប្រកួតកម្មវិធីនោះ បានបង្ហើបឲ្យដឹងថា អ្នកនាងចាន់ កែវនិមល មិនមែនខ្យល់គនោះទេ តែមកពីនាងជាន់រ៉ូបខ្លួនឯង ហើយទប់មិនជាប់ ទើបនាងដួលបោកលើឆាកតន្រ្ដីបែបនេះ។

ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមខ្លះ ក៏បញ្ចេញយោបល់ថា ប្រហែលជាអ្នកនាងចាន់ កែវនិមល មិនបានសែនជំនាងឆាកហើយមើលទៅ ទើបបានបាក់មុខនៅថ្ងៃប្រលងចម្រៀងធំបែបនេះ។ ចំណែកអ្នកខ្លះទៀត បែរជាខមិនថា កម្មពារពិតជាមានមែន ដែលសំណេរនោះអាចសំដៅទៅលើថា អំឡុងពេលដែលអ្នកនាងគង់ សុជាតិ ពិបាកចិត្តពេក ក្រោយឮថា ប្ដីនាង លោកជា វិបុល មានស្នេហាជាមួយអ្នកនាងចាន់ កែវនិមល រហូតចូលដេកពេទ្យនេះ បែរជាពេលនេះ និមល ដួលលើឆាកតន្រ្ដីវិញម្ដង…។

ទោះជាយ៉ាងណា មិនទាន់មានការបំភ្លឺពីអ្នកនាងចាន់ កែវនិមល ឡើយ ព្រោះទូរស័ព្ទនាង តេចូលមិនលើក។

យ៉ាងណា នេះគឺជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ពីធីករទាំងឡាយ ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងហេតុការណ៍អាក្រក់បែបនេះកើតឡើង ធ្វើឲ្យពួកគេប្រឈមនូវភាពអាម៉ាសផងដែរ ខណៈដែលពិធីការិនីល្បីៗកន្លងមក គេកម្រឃើញជួបហេតុការណ៍នេះណាស់ ហើយការដួលលើឆាកបែបនេះ ច្រើនតែកើតមានឡើងនៅពេលដែលបេក្ខភាពមួយចំនួន ដែលចូលរួមវេទិការអ្វីមួយ ត្រូវឈររាប់ម៉ោង ឬភ័យខ្លាំងពេក ពេលដែលដឹងលទ្ធផលជាដើម។

ប៉ុន្ដែសម្រាប់កែវនិមល ដែលចាប់អាជីពពីធីការិនីជាច្រើនឆ្នាំទៅហើយនោះ នៅតែមិនអាចជៀសផុតពីហេតុការណ៍អាក្រក់នេះបានឡើយ ហេតុនេះហើយបានជាក្រោយឃើញរឿងនេះ ពិធីករជាច្រើនចាប់អារម្មណ៍ខ្លាំង និងមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ ពិសេសពិធីការិនីតែម្ដង ដែលស្លៀករ៉ូបវែងពេក ភ្លេចខ្លួន ដើរជាន់រ៉ូបខ្លួនឯង ក៏រអិលដួលដូចកែវនិមល នេះឯង។

គួរបញ្ជាក់ថា ចាន់ កែវនិមល ធ្លាប់ចាប់ដៃគូជាមួយលោកជា វិបុល កាន់កម្មវិធីធំៗជាច្រើននៅទូរទស្សន៍ហង្សមាស ប៉ុន្ដែតាំងពីផ្ទុះរឿងនាងមានស្នេហាក្រៅឆាកជាមួយលោកវិបុល ដែលជាស្វាមីរបស់អ្នកនាងគង់ សុជាតិ មក លោកថៅកែហង្សមាស ឧកញ៉ាអ៊ឹង ឆៃងួន និងស្វាមីឱក សុគន្ធកញ្ញា លោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រងទូរទស្សន៍មួយនេះ បានបង្ខំចិត្តបំបែកអ្នកទាំង២ ចេញពីគ្នាលែងឲ្យឆ្លងឆ្លើយគ្នាដូចមុនទៀត ហើយទើបធ្វើឲ្យចាន់និមល ប្រឈមធ្លាក់កូដ ព្រោះបាត់បង់កម្មវិធីធំៗមួយចំនួន ហើយពេលនេះមកជួបរឿងយីអុនដាក់អារក្សជាន់ រអិលដួលលើឆាកតន្រ្ដីទៀត ទើបធ្វើឲ្យនាងមិនសូវសប្បាយចិត្តឡើយ។

ចំណែកលោកជា វិបុល បានងាកទៅស្រលាញ់ប្រពន្ធកូនលើសដើម ហើយមុនពេលដែលចាន់និមល ដួលលើឆាកតន្រ្ដីនេះ លោកវិបុល បានលាភរិយាទៅសាងផ្នួសនៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដោយការសាងផ្នួសជាសាមណេរ (នេន) មានរយៈពេល៣សប្ដាហ៍ ទើបលោកលាចាកសិក្ខាបទវិញ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES