Monday, August 25, 2025
Homeព័ត៌មានជាតិគាត់ជាគ្រូពេទ្យបរទេសផង មិនគួរភ្លាត់ស្នៀតបែបនេះ

គាត់ជាគ្រូពេទ្យបរទេសផង មិនគួរភ្លាត់ស្នៀតបែបនេះ

ខេត្តសៀមរាប ៖ បុរសជាគ្រូពេទ្យជនជាតិបរទេសម្នាក់បានប្រើប្រាស់ថ្នាំខុស បណ្តាលឱ្យប្រតិកម្មដេកស្លាប់ក្នុងបន្ទប់ជួល អស់រយៈពេលដល់ទៅ៣ថ្ងៃ រហូតដល់សាកសពហើមស្អុយ ទើបម្ចាស់ផ្ទះជួលបានដឹង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ករណីប្រទះឃើញសាកសពក្នុងបន្ទប់ជួលខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សពបុរសរងគ្រោះខាងលើ មានឈ្មោះ TOLFVENSTAM THOMAS PAR អាយុ៤៦ឆ្នាំ (កើតថ្ងៃទី១៤ មិថុនា ១៩៧៤) ជនជាតិស៊ុយអែដ មុខរបរគ្រូពេទ្យ កាន់លិខិតឆ្លងដែនលេខ95343959 ស្នាក់នៅផ្ទះជួល ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីម្ចាស់ផ្ទះជួលថា មានជនបរទេសម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួលរបស់ខ្លួន ភ្លាមៗនោះសមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិតអ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមសាលាដំបូងខេត្តសៀមរាប បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសពភ្លាមៗ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់រយៈពេលប្រហែល៣ថ្ងៃមក ហើយដោយសារប្រតិកម្មថ្នាំ។

សាកសពត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅវត្តស្ទឹងមានជ័យ ឯរាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងតំណាងស្ថានទូត៕

RELATED ARTICLES