Monday, August 25, 2025
Homeព័ត៌មានជាតិអតីតថៅកែឈើគ្រញូងម្នាក់ដែរ មិនគួរធ្លាក់ខ្លួនដល់ថ្នាក់នេះ

អតីតថៅកែឈើគ្រញូងម្នាក់ដែរ មិនគួរធ្លាក់ខ្លួនដល់ថ្នាក់នេះ

ខេត្តសៀមរាប ៖ កម្លាំងអាវុធហត្ថក្រុងសៀមរាប និងអាវុធហត្ថខេត្តសៀមរាប បានសហការគ្នាចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជន ឈ្មោះស្រេង ប្រណី អតីតថៅកែឈើគ្រញូងប្រចាំទិសឧត្តរ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ) ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចទីរួមខេត្តសៀមរាប។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៤៣៩ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោកស៊ាង ណារ៉ា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនពិរុទ្ធជនឈ្មោះស្រេង ប្រណី ភេទប្រុស អាយុ៤១ឆ្នាំ លំនៅបច្ចុប្បន្ន ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថា ករណីឃាត់ខ្លួននេះ ធ្វើឡើងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកអត់លុយ) ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុច ទីរួមខេត្តសៀមរាប ។

ក្រោយការឃាត់ខ្លួន ការិយាល័យជំនាញ បានបញ្ជូនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធី។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ឈ្មោះស្រេង ប្រណី គឺជាថៅកែឈើគ្រញូងដ៏ធំ ប្រចាំទិសឧត្តរ បានដឹកឈើទៅក្រៅប្រទេស។ ក្រោយមក ដោយសារអស់ឈើ លោកស្រេង ប្រណី បានទៅសុំសមត្ថកិច្ចធ្វើជាមេព្រៃបណ្តែត ប្រចាំទិសឧត្តរ ហើយបានដើរធ្វើព្យុះភ្លៀងយ៉ាងខ្លាំង ក្នុងខេត្តខាងលើ ធ្វើឱ្យអាជ្ញាធរមូលដ្ឋានឈឺក្បាលយ៉ាងខ្លាំងផងដែរ៕

RELATED ARTICLES