Monday, August 25, 2025
Homeតារាខ្មែរកាន់តែពិសេស​ បទ​ចម្រៀង​របស់ឆាយ វីរៈយុទ្ធ មួយ​បទ​នេះ មាន​អ្នក​និពន្ធដល់ទៅ៣នាក់

កាន់តែពិសេស​ បទ​ចម្រៀង​របស់ឆាយ វីរៈយុទ្ធ មួយ​បទ​នេះ មាន​អ្នក​និពន្ធដល់ទៅ៣នាក់

តារា​ចម្រៀងឆាយ វីរៈយុទ្ធ បាន​បញ្ចេញ​បទ​​ថ្មី​មួយ​បទ​ទៀត​ហើយ ដែល​មាន​ចំណង​ជើង​ថា “ស្រឡាញ់គេជារឿងអូន ស្រឡាញ់អូនជារឿងបង” ដែល​បទ​ចម្រៀង​កំពុង​តែ​ចាក់ដោត​បេះ​ដូង​យុវវ័យ​​​ ពិសេសមួយ​បទ​​នេះមាន​ការ​ចូល​រួម​ផលិតដោយ​អ្នក​និពន្ធ​រួម​គ្នា​ រហូត​ដល់​ទៅ​៣នាក់​។

តាម​ការ​បង្ហាញ​បទ “ស្រឡាញ់​គេ​ជា​រឿងអូន ស្រឡាញ់​អូន​ជារឿងបង” ​​និពន្ធ​ទំនុក​ច្រៀង ដោយ​អ្នកនាងសែ ចាន់ឌី ដែល​ជាភរិយា​របស់​លោក, និពន្ធ​ទំនុកច្រៀងដោយ Memories និង​និពន្ធ​បទ​ភ្លេង​ដោយ Tho Meet។

អ្វី​ដែល​ជា​​ការ​ចាប់​អារម្មណ៍​នោះ ជា​ធម្មតា​បទ​ចម្រៀង​​១បទ ធ្វើ​ឡើង​ត្រឹម​តែ​​​អ្នក​និពន្ធ​២នាក់​ ឬ​ម្នាក់​ទេ គឺ​អ្នក​និពន្ធ​ទំនុក​ច្រៀង និងអ្នក​​និពន្ធ​មេឡូឌី​ច្រៀង ប៉ុន្តែ​​សម្រាប់​បទ​ចម្រៀង​១បទ​​នេះ និពន្ធ​រហូត​ដល់​ទៅ​៣នាក់​ឯណោះ ទម្រាំ​ផលិត​មក​សម្រាប់​បម្រើ​អារម្មណ៍​ជូន​ទស្សនិកជនឲ្យកាន់តែទទួលបានរសជាតិថ្មី ប្លែកជាងមុន។

បទ​ “ស្រឡាញ់គេជារឿងអូន ស្រឡាញ់អូនជារឿងបង” ​បាន​បង្កប់​អត្ថន័យ​ស្នេហារបស់​បុរស​ម្នាក់​ស្រឡាញ់​គេ​តែ​ម្នាក់ម្ខាង ទោះ​បី​ឈឺ​ចាប់យ៉ាងណាក៏ទ្រាំឲ្យតែបានក្បែរកាយរបស់​គេ ​ក៏​សប្បាយ​ចិត្តដែរ។ ជា​មួយ​នឹង​សំនៀង​របស់លោកឆាយ វីរៈយុទ្ធ បង្កប់​នៅ​អត្ថន័យ​នៃ​ឈឺ​ឆាប់​នោះ វា​​ពិត​​ដាស់​​អារម្មណ៍ប្លែក​មួយដល់​ប្រិយមិត្តដែល​បាន​ស្ដាប់​បទ​ចម្រៀង​ស្នេហាមួយនេះ។

នៅក្នុងមជ្ឈដ្ឋានសិល្បៈចម្រៀង បើ​និយាយ​​ពីគូស្នេហ៍​របស់​លោកឆាយ វីរៈយុទ្ធ គេ​ដឹង​ថា ភរិយា​របស់​លោក​ជាអ្នក​និពន្ធ​មួយ​រូប​ផង​ដែរ ដោយ​អ្នក​នាងធ្លាប់​និពន្ធ​បទ​ចម្រៀង​ឲ្យ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេរ​រូប​នេះ តាំង​តែមិន​ទាន់​រៀប​ការ​ជា​មួយ​គ្នា​កាលពីឆ្នាំ២០១៧ ម្លេះ៕

RELATED ARTICLES