Sunday, August 24, 2025
Homeតារាខ្មែរតារា3ដួង ក្លាយជាតំណាងផលិតផលថ្មីមួយដែលនាំចូលមកពីថៃ

តារា3ដួង ក្លាយជាតំណាងផលិតផលថ្មីមួយដែលនាំចូលមកពីថៃ

តាមការបង្ហោះរបស់លោក បញ្ញា សិទ្ធិ និងតារាស្រីល្បីឈ្មោះ2ដួងទៀត គឺកញ្ញារ៉ាប៊ី និងអ្នកនាងសុគន្ធ និសា នឹងក្លាយជា Brand Ambassadors  របស់ផលិតផលថ្មីមួយដែលនាំចូលមកពីប្រទេសថៃ ដែលនេះគឺជាជំហានជោគជ័យមួយរបស់តារាទាំង3 បន្ទាប់ពីកូវីដស្ងប់ស្ងាត់។

លោកបញ្ញា សិទ្ធិ បានឲ្យដឹងថា តារាទាំង3ដួង រួមមានទាំងលោកផងដែរ នឹងធ្វើជាទូតសុច្ឆន្ទៈផ្ដាច់មុខរួមគ្នាឱ្យផលិតផល Blink Blink របស់ក្រុមហ៊ុន អែននីយ៉ា ខសមេធិក ត្រឌីង ឯ.ក ដោយលោកអះអាងថា ពិធីប្រកាសជាផ្លូវការនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

លោកបន្ថែមថា ការងារនេះ គឺលោកនិងតារាស្រី2រូបទៀត គឺអ្នកនាងសុគន្ធ និសា និងកញ្ញារ៉ាប៊ី នឹងដើរតួជាអ្នកផ្សព្វផ្សាយផ្ដាច់មុខលើផលិតផលមួយនេះ ដែលរួមមានទាំងការថតរូបហ្វិក ថតវីដេអូ និងឡាយផ្សព្វផ្សាយផង ក្នុងនោះក៏នឹងមានសកម្មភាពឃោសនាជាច្រើនទៀត ក្នុងនាមជាអ្នកតំណាងឲ្យផលិតផល។ លោកថា នេះជាផលិតផល Collagen ដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងសុខាភិបាល ហើយក៏មានទីផ្សារមុនការប្រកាសនេះផងដែរ ទើបធ្វើឱ្យលោក និងតារាស្រី2រូបទៀត ពេញចិត្តធ្វើជាអ្នកតំណាងឱ្យផលិតផលខាងលើ។

លោកក៏បានថ្លែងអំណរគុណដល់កញ្ញាអែននី អគ្គនាយិកាក្រុមហ៊ុន ដែលបានជ្រើសរើសលោក និងតារាទាំង2ដួង ឱ្យចាប់ដៃធ្វើការរួមគ្នា ដោយលោកសន្យាថា នឹងបំពេញតួនាទីនេះឱ្យបានល្អ។

ជាមួយនឹងការប្រកាសនេះបញ្ជាក់ច្បាស់ថា លោកបញ្ញា សិទ្ធិ នៅតែជាតារាដែលមានប្រជាប្រិយភាព និងលេចធ្លោក្នុងស្រទាប់មហាជន ទើបលោកទទួលបានឱកាសសម្ដែងភាពយន្តស្ទើរតែគ្មានពេលសម្រាកផង ខណៈអាជីពចម្រៀងក៏កាក់កបដែរ មុនពេលទទួលបានឱកាសក្លាយជាអ្នកដំណាងឱ្យផលិតផលល្បីមកពីថៃ នេះ៕

RELATED ARTICLES