Sunday, August 24, 2025
Homeព័ត៌មានជាតិជូនម៉ូតូក្រោមផ្ទះសោះ មិនគួរមានរឿងបែបនេះ កើតឡើងចំពោះគាត់សោះ

ជូនម៉ូតូក្រោមផ្ទះសោះ មិនគួរមានរឿងបែបនេះ កើតឡើងចំពោះគាត់សោះ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវរន្ទះកំណាចឆក់យកជីវិតទៅបាត់ ដោយទុកឱ្យ ប្រពន្ធក្មេងខ្ចីអាយុទើបតែ២០ឆ្នាំ ក្លាយជាស្រីមេម៉ាយ និងកូនស្រីតូចម្នាក់ក្លាយជាក្មេងកំព្រាឪពុក។ ឧបទ្ទវហេតុនៃបាតុភូមិធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចត្រពាំងស្លា ស្ថិតក្នុងភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់១មេធំលាយឡំជាមួយផ្គររន្ទះ ខណៈនោះជនរងគ្រោះឈ្មោះភ្នំ ជលសា អាយុ២៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានប្រពន្ធឈ្មោះប៉ន ចិន្តា អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងកូនស្រីម្នាក់ មានលំនៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ខណៈពេលភ្លៀងមួយមេយ៉ាងធំលាយឡំជាមួយខ្យល់ និងរន្ទះយ៉ាងខ្លាំង ហើយភ្លៀងក៏ស្បើយទៅវិញនៅមានរលឹមស្រិចៗ ជនរងគ្រោះ៣នាក់ប្រពន្ធនិងកូន ក៏ចាប់ផ្តើមជូតម៉ូតូនៅក្រោមផ្ទះរបស់ខ្លួន ក៏ស្រាប់តែរន្ទះបាញ់ចំជនរងគ្រោះជាប្តីបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ធ្វើឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានចុះពិនិត្យភ្លាមៗ។

ក្រោយពេលទទួលបានសេចក្តីរាយការណ៍ថា មានរន្ទះបាញ់ជនរងគ្រោះស្លាប់ភ្លាមៗនោះ មន្ត្រីនគរបាលមូលដ្ឋាន និងលោកមេឃុំ បានចុះមកដល់កន្លែងពិនិត្យ និងបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះខាងលើ គឺបណ្តាលមកពីរន្ទះបាញ់ពិតប្រាកដមែន។សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះដែរ អាជ្ញាធរនិងសមត្ថកិច្ច​​ បានសំណូមពរដល់ពលរដ្ឋទូទៅ សូមបន្តការប្រុងប្រយ័ត្នខ្ពស់ ខណៈមេឃភ្លៀងមានផ្គររន្ទះ សូមរកទីជម្រកឱ្យបានត្រឹមត្រូវ ចៀសវាងរងគ្រោះជាយថាហេតុ៕

RELATED ARTICLES