Sunday, August 24, 2025
Homeព័ត៌មានជាតិប្រុស២នាក់ ឆ្លើយដាក់ស្រីម្នាក់ សមត្ថកិច្ចចាប់ខ្លួនទាំង៣

ប្រុស២នាក់ ឆ្លើយដាក់ស្រីម្នាក់ សមត្ថកិច្ចចាប់ខ្លួនទាំង៣

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុកកោះធំ បានសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ដោយពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោ២និង៣០នាទីរសៀល ស្ថិតនៅចំណុចផ្ទះជនសង្ស័យ ក្នុងភូមិខ្នារតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យចំនួន៣នាក់ រួមមាន ៖
ទី១-ឈ្មោះសេង សុងហេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិខ្នារតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
ទី២-ឈ្មោះឡេង សួត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិខ្នារតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ។
ទី៣-ឈ្មោះផាន់ ទឺ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានលំនៅភូមិខ្នារតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

វត្ថុតាងដកហូតបានថ្នាំញៀន ម៉ាទឹកកកចំនួន៣កញ្ចប់ធំ ចំនួន២កញ្ចប់, ជញ្ជីងថ្លឹងចំនួន១គ្រឿង, ប្រអប់ដែកពណ៌ក្រហមចំនួន១, កូនកន្ត្រៃចំនួន៣ដើម, កូនកាំបិតចំនួន២ដើម, ទូរស័ព្ទដៃម៉ាកសាំសុង ចំនួន១គ្រឿង, ដែកកេះចំនួន៣ដើម, នាឡិកាចំនួន១គ្រឿង និងឧបករណ៍សម្រាប់ជក់ថ្នាំញៀន មួយចំនួនទៀត។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរសៀល មានប្រជាពលរដ្ឋល្អបានរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជ្រៃ ថា មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះជនសង្ស័យឈ្មោះឡេង សួត ស្ថិតនៅក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅបង្ក្រាបនៅចំណុចខាងលើ ដោយឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន២នាក់ មានឈ្មោះសេង សុងហេង នឹងឈ្មោះឡេង សួត នឹងដកហូតបានវត្ថុតាងមួយចំនួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ចំពោះថ្នាំញៀន គឺរូបគេបានទៅទិញពីឈ្មោះផាម ទឺ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម រស់នៅក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ។

ក្រោយពេលទទួលបានព័ត៌មានរួច លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលផ្នែកច្បាប់ឯកភាពពីលោកទិន សុចិត្រា ព្រះរាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ បានចុះទៅនាំខ្លួនមុខជនសង្ស័យឈ្មោះផាន់ ទឺ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម នឹង បានឆែកឆេរលំនៅដ្ឋានរកឃើញថ្នាំញៀនម៉ាទឹកកកចំនួន២កញ្ចប់ធំ និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើនេះ បានសារភាពថា ថ្នាំញៀននេះ គឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់មិនស្គាល់ឈ្មោះ ដោយទាក់ទងគ្នាតាមរយៈទូរស័ព្ទណាត់ជួបគ្នាដើម្បីទិញ ក្នុងតម្លៃមួយលានរៀល ក្នុងមួយកញ្ចប់ធំ ដើម្បីយកមកទុកលក់ចែកចាយបន្តប្រាកដមែន។

ចំពោះករណីខាងលើនេះ ជំនាញបានរៀបចំឯកកសាងសំណុំរឿងទៅតាមនិតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការបន្ត៕

RELATED ARTICLES