Saturday, August 23, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ឪពុកចាំផ្លូវ៤ខែ ដាច់ចិត្តមិនព្រមទៅជួបមែន?

ឱក សុគន្ធកញ្ញា ឪពុកចាំផ្លូវ៤ខែ ដាច់ចិត្តមិនព្រមទៅជួបមែន?

បើទោះបីជាតារាភាពយន្ដជើងចាស់ អ្នកស្រីឌី សាវ៉េត បានឲ្យយោបល់ថា ឱក សុគន្ធកញ្ញា គួរតែរកវិធីជួបជុំជាមួយឪពុកនាង លោកឱក បូនី តាមបំណងរបស់គាត់ ព្រោះមនោសញ្ចេតនារវាងឪពុកនិងកូន មិនអាចកាត់ផ្ដាច់ពីគ្នាបាន ថ្វីត្បិតរស់នៅបែកគ្នាក្ដី ប៉ុន្ដែតាំងពីលោកបូនី ទម្លាយរឿងសុគន្ធកញ្ញា ភ្លេចឪ មក ពេលនេះមានរយៈពេលជិត៤ខែទៅហើយ គឺគេមិនទាន់ឃើញសញ្ញាណាមួយដែលតារាចម្រៀងរស្មីហង្សមាស រូបនេះ ទៅជួបឪពុកនាងឡើយ។

លោកឱក បូនី

អ្នកគាំទ្រឱក សុគន្ធកញ្ញា មួយចំនួនបានសម្ដែងការខកចិត្ត ប៉ុន្ដែអ្នកខ្លះទៀតមិនហ៊ានលូកដៃចូលរឿងនេះទេ ព្រោះថា មើលទៅសុគន្ធកញ្ញា មិនតតប ឬឆ្លើយឆ្លងចំពោះការខមិនផ្សេងៗ ដោយសារតែនាងចង់ឲ្យរឿងនេះស្ងប់ស្ងាត់ទៅវិញ។

ប៉ុន្តែចំពោះទឹកចិត្តលោកឱក បូនី ជាឪពុកនាងវិញ ប្រាកដជាគ្មានថ្ងៃណាអាចផ្លាស់ប្ដូរចិត្តបានជាដាច់ខាត ពោលគឺលោកនៅតែចង់ជួបមុខកូនស្រីជាទីស្រលាញ់របស់លោក ក្រោយមិនបានរួមរស់ជាមួយគ្នាក្នុងគ្រួសារតែមួយរយៈពេល២០ឆ្នាំមកហើយ។

លោកបូនី ធ្លាប់និយាយថា ការដែលកូនស្រីរបស់លោក សុគន្ធកញ្ញា មិនព្រមមកជួបលោកជាឪពុកបែបនេះ ដោយសារតែការដាក់មនោគមពីអតីតភរិយារបស់លោក អ្នកស្រីអ៊ិន ថាច តែម្ដង។

ឱក សគន្ធកញ្ញា ក្រោយក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ជាង១ឆ្នាំនេះ នាងមិនទាន់ធ្វើឲ្យទីផ្សារចម្រៀងមានសន្ទុះខ្លាំងឡើងវិញទេ ព្រោះគ្មានបទថ្មីៗផ្ទុះដោយសារតែកូវីដ-១៩ ចម្រៀងរបស់នាងថត ហើយត្រូវផ្អឹបទុក និងម្យ៉ាងទៀតពេលនេះនាងទើបរឹងដៃរឹងជើងបានបន្ដិ ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងមួយចំនួន សម្ដែងការបារម្ភខ្លាចនាងប្រឈមធ្លាក់កូដ។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានលើកឡើងថា ១០០% គឺថៅកែហង្សមាស មិនបណ្ដោយប្អូនថ្លៃលោកចុះខ្សោយជាដាច់ខាត គ្រាន់តែពេលនេះអត់ទាន់ដល់ពេលត្រូវបុកទីផ្សារឡើងវិញប៉ុណ្ណោះ។

ដោយឡែក ​សុគន្ធកញ្ញា នៅពេលដែលនាងមិនទាន់បង្ហាញការទៅសួរសុខទុកឪពុកនេះ​នាងតែងតែបញ្ចេញឲ្យគេឃើញនូវសុភមង្គលក្នុងគ្រួសារជាមួយស្វាមីនិងកូនប្រុស ដែលមើលទៅពេលនេះនាងហាក់មានសេចក្ដីសុខបំផុតក្នុងជីវិត៕

RELATED ARTICLES