Saturday, August 23, 2025
Homeព័ត៌មានជាតិចឹងសោះ អាអូនយកបង្អួតស្រីកើតដែរ... សមត្ថកិច្ចចាប់ទាំង៤

ចឹងសោះ អាអូនយកបង្អួតស្រីកើតដែរ… សមត្ថកិច្ចចាប់ទាំង៤

ខេត្តពោធិ៍សាត់ ៖ ក្មេងទំនើងចំនួន៤នាក់បានជិះម៉ូតូ២គ្រឿង បណ្តើរគ្នាតាមផ្លូវ ដោយមានកាន់ដាវ១ដើម អួតសម្ញែងស្រីៗផង បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋគាប់ជួនត្រូវសមត្ថកិច្ចល្បាតប្រទះឃើញក៏ចាប់វាយខ្នោះទាំង៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីបង្ក្រាបក្មេងទំនើងជិះម៉ូតូកាន់ដាវអួតស្រីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៤៤នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចខាងត្បូងតារាងបាល់ទាត់កូនត្នោត ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិកូនត្នោត ឃុំរំលេច ស្រុកបាកាន។

ក្មេងទំនើងទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១- ឈ្មោះផែន ជុន ហៅខូយ អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។ ទី២- ឈ្មោះរួន ប៊ុនធឿន អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។ ទី៣- ឈ្មោះយា រត្ន័នា អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ និងទី៤- ឈ្មោះណុប ចាន់រ៉ា អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

ជាមួយនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន ដាវសាមូរ៉ៃចំនួន១ដើម និងម៉ូតូចំនួន២គ្រឿង ក្នុងនោះ ១គ្រឿង ម៉ាកវីនន័រ ពណ៌ស គ្មានពាក់ស្លាកលេខ និង ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-0469។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានចេញល្បាតក្នុងមូលដ្ឋាន ស្រាប់តែទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ប្រទះឃើញក្មេងទំនើងទាំង៤នាក់ខាងលើ ជិះម៉ូតូចំនួន២គ្រឿង ធ្វើដំណើរតាមផ្លូវ ដោយក្នុងនោះក្មេងទំនើងម្នាក់ ក្នុងចំណោម៤នាក់ មានកាន់ដាវអួតសម្ញែងគេឯង ដែលបង្កឱ្យប្រជាពលរដ្ឋ អ្នកដំណើរមានការភ័យខ្លាចគ្រប់គ្នា ទើបភ្លាមនោះកម្លាំងសមត្ថកិច្ចក៏សម្រេចឃាត់ខ្លួនក្មេងទំនើងទាំង៤នាក់ ដើម្បីធ្វើការសាកសួរ។

ក្មេងទំនើងទាំង៤នាក់ ខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES