Saturday, August 23, 2025
Homeព័ត៌មានជាតិរុយ រត់បាត់ នៅសល់តែស្វិត រត់មិនទាន់គេ សមត្ថកិច្ចចាប់ជាប់

រុយ រត់បាត់ នៅសល់តែស្វិត រត់មិនទាន់គេ សមត្ថកិច្ចចាប់ជាប់

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ខណៈបក្ខពួកម្នាក់ទៀតរត់រួច នៅពេលដែលពួកគេធ្វើសកម្មភាពផ្លោះរបងចូលទៅក្នុងដីចម្ការលួចបេះផ្លែមៀន ហើយត្រូវម្ចាស់ទៅទាន់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

តាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ចម្ការមៀន ឈ្មោះសឿន សុគន្ធារី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។

ចំណែកជនសង្ស័យ២នាក់ រួមមាន ទី១-ឈ្មោះផាន់ ឩត្តម ហៅស្វិត ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះហៅក្រៅ រុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ  មានលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ រីឯវត្ថុតាងដកហូតបាន ពិលឆ្លុះពាក់លើក្បាលចំនួនមួយ និងទូរសព្ទ័អិនចុច ពិលមួយគ្រឿង។

ប្រភពសមត្ថកិច្ចឱ្យដឹងដែរថា កាលពីវេលាកើតហេតុ ជនសង្ស័យ២នាក់ខាងលើបាននាំគ្នាលួចផ្លោះរបងចូលដីចម្ការមៀនរបស់ជនរងគ្រោះខាងលើ ដើម្បីលួចបេះផ្លែមៀន តែពេលនោះក៏ស្រាប់តែម្ចាស់ចម្ការបានចាក់បើកសោរបងមកដល់ឃើញ ក៏ចាប់ឃាត់ខ្លួនបានម្នាក់ រីឯម្នាក់ទៀតឈ្មោះរុយ បានរត់គេចខ្លួនបាត់ទៅ ហើយជនរងគ្រោះបានយកជនសង្ស័យមកប្រគល់ឱ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើថា ពួកខ្លួនពិតជាបាននាំគ្នាធ្វើសកម្មភាពលួចផ្លោះរបងចូលដីចម្ការមៀនរបស់ជនរងគ្រោះ ដើម្បីលួចបេះផ្លែមៀនប្រាកដមែន ដោយទើបតែចូលលួចម្តងនេះទេ។

ជនសង្ស័យបន្តថា ឈ្មោះរុយ បានចូលលួចបេះផ្លែមៀន របស់ជនរងគ្រោះជាច្រើនដងមកហើយ តែខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទម្តង កាលពីខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ២១ មុខវិទ្យាល័យហ៊ុន សែន តាខ្មៅ ជាមួយជនសង្ស័យម្នាក់ទៀតដែលត្រូវជាសង្សាររបស់ខ្លួន ឈ្មោះជួន ចន្ទ័បូរមី ភេទស្រី អាយុ១៨ឆ្នាំ មានលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយធ្វើសកម្មភាពក៏ត្រូវសមត្ថកិច្ច ក្រុងតាខ្មៅ ឃាត់ខ្លួនឈ្មោះជួន ច័ន្ទបូរមី។

ឯខ្លួនរត់រួចរហូតដល់ថ្ងៃកើតហេតុខាងលើ ក៏បានផ្លោះរបងចូលដីចម្ការមៀនជាមួយឈ្មោះរុយ ក្នុងគោលបំណងលួចបេះផ្លែមៀន ក៏ត្រូវជនរងគ្រោះចាប់ឃាតខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យត្រូវបានបញ្ជូនទៅឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES