Saturday, August 23, 2025
Homeព័ត៌មានជាតិថ្ងៃប្រគល់ពាន អ្នកគ្រូ Rich ពិតជាស្រស់ស្អាតជាមួយឈុតផ្ការំដួល

ថ្ងៃប្រគល់ពាន អ្នកគ្រូ Rich ពិតជាស្រស់ស្អាតជាមួយឈុតផ្ការំដួល

ក្នុងពិធីជួបជុំ និងប្រគល់ពានដល់តំណាងចែកចាយឆ្នើមៗជាច្រើននាក់ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅហាងទន្លេបាសាក់២ គេចាប់អារម្មណ៍ថា លោកស្រី Richest Kunthea ហៅអ្នកគ្រូ Rich ទទួលបានការទាក់ទាញនិងចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនិងឈុតផ្ការំដួល ដែលជាឈុតមួយតំណាងជាតិរបស់ប្រទេសកម្ពុជាផងដែរ។

មិនត្រឹមតែពោរពេញដោយការលើកស្ទួយពីស្នាដៃកូនខ្មែរ និងពីអត្តសញ្ញាណខ្មែរ ឲ្យពិភពលោកបានស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែសម្រស់របស់អ្នកអនឡាញល្បីឈ្មោះរូបនេះ ក៏មើលទៅស្រស់ស្អាតជាងសព្វដងតែម្ដង។

លោកស្រី Richest Kunthea ម្ចាស់ផលិតផល VK និងជាអគ្គនាយិកា VK Rich Infinity Co.,LTD បានថ្លែងថា អ្នកលក់អនឡាញមិនខុសពីអ្នកផ្សព្វផ្សាយមួយរូបដ៏មានឥទ្ធិពលនោះទេ ទើបលោកស្រីយល់ថា ដើម្បីជាប្រយោជន៍ដល់សង្គម គឺអ្នកលក់អនឡាញគ្រប់រូបគួរតែរួមចំណែកចែកចាយនូវអ្វីដែលល្អៗ ដើម្បីជាគំរូដល់បុគ្គលគ្រប់រូប។

ជាមួយនិងទស្សនៈបែបវិជ្ជមាននេះហើយ ទើបលោកស្រីជ្រើសយកឈុតដែលមានតម្លៃជាខ្មែរ និងជាឈុតដែលបង្ហាញពីអត្តសញ្ញាណជាតិ គឺផ្ការំដួល នៅក្នុងកម្មវិធីពិសេសរបស់ក្រុមហ៊ុន។ លោកស្រីយល់ថា គឺជារឿងប្លែកភ្នែក និងមានតម្លៃ ព្រោះមិនត្រឹមតែធ្វើអោយអ្នកគ្រងឈុតទាំងនោះទាក់ទាញក្រសែភ្នែកមហាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្សព្វផ្សាយពីតម្លៃវប្បធម៌ឲ្យទូលំទូលាយផងដែរ។ លោកស្រីបានទាំងទទូចឲ្យអ្នកលក់អនឡាញគ្រប់រូបរួមគ្នា ធ្វើអ្វីដែលមានប្រយោជន៍ឲ្យកាន់តែច្រើន ដើម្បីផ្សព្វផ្សាយនៅក្នុងសង្គមរបស់យើង។

ជាមួយនឹងភាពទាក់ភ្នែកនៅក្នុងពិធី លោកស្រីក៏បានបញ្ជាក់ថា យុទ្ធសាស្ត្រមុខជំនួញរបស់លោកស្រី គឺបង្រៀនមនុស្សឲ្យក្លាយជាបុគ្គលវិជ្ជមាន តាមរយៈការចែកចាយអ្វីដែលល្អៗក្នុងច្បាប់ស្រូបទាញ ហើយលក់ដូរដោយការទទួលខុសត្រូវចំពោះអ្នកតំណាង និងអតិថិជន ទើបធ្វើឲ្យលោកស្រីទទួលបានជោគជ័យខ្លាំងមកទល់ពេលនេះ បូករួមទាំងក្នុងអំឡុងពេលកូវីត-១៩ ផ្ទុះខ្លាំងនោះផង។ ក្នុងនោះការពង្រឹងចំណេះជំនាញ និងការពង្រីកទីផ្សារក៏ជាយុទ្ធសាស្ត្រដ៏ចំបងរបស់លោកស្រីផងដែរ។

ដូច្នេះហើយទើបធ្វើឲ្យផលិតផល VK របស់លោកស្រីជោគជ័យខ្លាំងនាពេលចុងក្រោយ ដល់ថ្នាក់ត្រូវធ្វើពិធីប្រគល់ពានដល់អ្នកចែកចាយឆ្នើម ដែលអ្នកខ្លះលក់ចេញបានដល់ច្រើនម៉ឺនដុល្លារនៅក្នុងក្រុមហ៊ុននោះ។ លោកស្រីក៏នឹងធ្វើពិធីជួបជុំតំណាងចែកចាយបែបនេះក្នុងពេលបន្តបន្ទាប់ ដើម្បីពង្រឹងទីផ្សារឲ្យកាន់តែខ្លាំងនៅក្នុងវិស័យអនឡាញផងដែរ។

គួរបញ្ជាក់ផងដែរថា លោកស្រី Richest Kunthea ឬ អ្នកគ្រូ Rich គឺជាអ្នកលក់អនឡាញជោគជ័យម្នាក់ ដែលផ្ដើមចេញពីពីស្ត្រីសាមញ្ញម្នាក់មកពីខេត្តពោធិ៍សាត់។ ក្នុងនាមជាស្ត្រីមេម៉ាយកូន២ ដែលទទួលរងនូវការមាក់ងាយ និងមិនឲ្យតម្លៃ បានធ្វើឲ្យលោកស្រីក្រោកឡើងតស៊ូ ក្រោយពេលមកជួលផ្ទះគេរស់នៅភ្នំពេញ កាលពីប៉ុន្មានឆ្នាំមុន ហើយដោយសារតែភាពក្លាហានលោកស្រីក៏ក្លាយជាម្ចាស់ក្រុមហ៊ុនអនឡាញដ៏ធំ គឺប្រេន VK Rich Infinity មកពីប្រទេសថៃ បន្ទាប់ពីប្រថុយប្រថានក្នុងវិស័យនេះ ដោយទឹកប្រាក់កញ្ចប់តិចតួច។

មកទល់ពេលនេះ លោកស្រីក៏ត្រូវគេស្គាល់ថា គឺជាអ្នកចែកចាយច្បាប់ស្រូបទាញដ៏ល្បីល្បាញក្នុងចំណោមអ្នកចែកចាយច្បាប់ស្រូបទាញល្បីៗក្នុងវិស័យអនឡាញនាពេលបច្ចុប្បន្ន៕

RELATED ARTICLES