Sunday, November 24, 2024
Homeសិច និងស្នេហាវិធីសាស្ត្រ ប្រយុទ្ធប្រឆាំង និងជំងឺ​ឯកា

វិធីសាស្ត្រ ប្រយុទ្ធប្រឆាំង និងជំងឺ​ឯកា

យុវវ័យ១៨+

តើអ្នកធ្លាប់ មានអារម្មណ៍ឯកា នៅពេលទៅទីណា មួយដែរឬទេ? ភាពឯកាស្ថិត ក្នុងចំណោមប្រភេទ នៃរឿងមួយ ចំនួនដែល កើតឡើង ចំពោះមនុស្សគ្រប់រូប។ វាកើតឡើង ក្នុងកម្រិតខុសគ្នា ចំពោះហេតុផល ផ្សេងៗ។ ខាងក្រោមនេះ គឺជាវិធីប្រយុទ្ធប្រឆាំង និងភាពឯកាពី គេហទំព័របរទេសដូចតទៅ៖

  1. តើអ្នកធ្លាប់បាន ឭពីពាក្យមួយ ឃ្លា កុំទុកឲ្យជីវិត របស់បណ្តោយ តាមអ្នក ចូរធ្វើឲ្យជីវិត អ្នកចង់រស់នៅ តាមអ្វីដែលកើត ឡើងដោយ សារតែអ្នក?
  2. ចំណាយពេល ខ្លះជាមួយនិង ចុងប៊ិចនិង ក្រដាសក្នុង ការសរសេរ ចេញមកនូវ ផែនការណ៍ មួយហើយបន្ទាប់ មករៀបរាប់ ឲ្យបាន លម្អិតថាមូលហេតុអ្វីបានជាអ្នកឯកា។ សរសេរចេញមកនូវអារម្មណ៍ ឯការបស់អ្នក មកលើក្រដាស។
  3. បន្ទាប់មកធ្វើការ ហ្វឹកហ្វាត់ឬ រៀនគិតអំពី អ្វីដែលអ្នកសរសេរ ចេញមកនោះថា តើភាពឯកា របស់អ្នកវា មានលក្ខណៈ ដូចម្តេច។
  4. ធ្វើវាឲ្យទៅជា បេសកម្មមួយក្នុង ការប្រតិកម្មជាមួយ និងអ្នកណា ម្នាក់តាមដែល អាចធ្វើទៅបាន តាមរយៈការកំណត់ នូវទិសដៅឬ វត្ថុបំណងនៃការជួបអ្នកថ្មីដោយផ្អែក លើមូលដ្ឋានអ្វីដែល អ្នកបានរក ឃើញថាជាមូល ហេតុនៃភាពឯការបស់អ្នក។
  5. ស្រាវជ្រាវតំបន់ ជុំវិញអ្នកដើម្បី រកមធ្យោបាយទាក់ ទងនិងមនុស្ស ដែលនៅទីនោះ។ ទង្វើនេះនឹងជួយ ផ្តល់ឱកាសដល់ អ្នកក្នុងការ បង្កើតមិត្តថ្មីកាន់តែប្រសើរជាងមុន។
  6. សម្អាតនិងរៀបចំ ផ្ទះរបស់អ្នកគឺជា មធ្យោបាយដ៏ ប្រសើរជាងគេបំផុត ក្នុងកាហែលឆ្លង ពេលវេលានិង ផ្តោតលើការ ធ្វើឲ្យប្រសើរ ឡើងនូវអ្វីដែលជុំវិញខ្លួនរបស់អ្នក។
  7. ប្រសិនជាអ្នកមាន ទូរស័ព្ទទំនើប ប្រើប្រាស់អ្នកអាច ចំណាយពេលចូល បណ្តាញសង្គម ដើម្បីសិក្សាថា តើអ្នកអាចទទួល បានមិត្តពីក្នុង នោះដែរទេ។
  8. ប្រសិនជាអ្នកមានឧបករណ៍ចាក់ MP3 ចូរបើកវា  ស្តាប់ចម្រៀង ឬតន្ត្រីតាម ដែលអារម្មណ៍ អ្នកត្រូវការ។
  9. ប្រសិនជា អ្នកកំពុងព្យា យាមទទួលយក អ្នកណាម្នាក់ជជែក ជាមួយអ្នកតាម ទូរស័ព្ទ ចូរកុំសម្តែងនូវអារម្មណ៍ ឯកាជ្រុលហួស ហេតុពេក។ ចូរក្លាហាន!
  10. កុំយល់ព្រមរាប់ អានចំពោះមិត្ត ដែលមានចិត្ត មិនល្អ ឬសម្លឹងឃើញ ប្រយោជន៍ពីអ្នក។
  11. ការចិញ្ចឹមសត្វចិញ្ចឹម ថ្មីមួយអាចផ្តល់ឲ្យនូវក្តី ស្រលាញ់ដោយគ្មាន លក្ខខណ្ឌក្នុងអំឡុង ពេលដ៏ស្មុគស្មាញ ដែលវាពិតជា អាចជួយ ដល់អ្នកក្នុងការប្រយុទ្ធប្រឆាំង និងភាពឯកា ជាមិនខានឡើយ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES