Saturday, August 23, 2025
Homeព័ត៌មានជាតិអាយុទើប៣២ឆ្នាំប៉ុណ្ណោះ ត្រូវតុលាការបង្គាប់ឲ្យនាំខ្លួន ដោយសាររឿងនេះ

អាយុទើប៣២ឆ្នាំប៉ុណ្ណោះ ត្រូវតុលាការបង្គាប់ឲ្យនាំខ្លួន ដោយសាររឿងនេះ

ភ្នំពេញ ៖ ស្ត្រីសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយអនុត្តតាមដីកាបញ្ជាឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងករណីឆបោក។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះទៀង ដានីន អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិដែលសមត្ថកិច្ចចុះឃាត់ខ្លួន។

លោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឱ្យដឹងថា ការចាប់ខ្លួនស្ត្រីសង្ស័យខាងលើនេះ គឺធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ១២៧៥ព ដ.ច.ន ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ របស់លោកម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដោយបង្គាប់ឱ្យនាំខ្លួនជនសង្ស័យឈ្មោះទៀង ដានីន ភេទស្រី អាយុ៣២ឆ្នាំ ចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រោយការឃាត់ខ្លួន កម្លាំងជំនាញ បានរៀបចំកសាងសំណុំរឿងបញ្ជូនស្ត្រីសង្ស័យខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES