Saturday, August 23, 2025
Homeព័ត៌មានជាតិប្តីនៅផ្ទះ ទន្ទឹងរង់ចាំផ្លូវប្រពន្ធ ស្រាប់តែសមត្ថកិច្ចខលមកប្រាប់ថា...

ប្តីនៅផ្ទះ ទន្ទឹងរង់ចាំផ្លូវប្រពន្ធ ស្រាប់តែសមត្ថកិច្ចខលមកប្រាប់ថា…

ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់ជិះម៉ូតូតាមផ្លូវ អំឡុងពេលកំពុងធ្លាក់ភ្លៀងខ្លាំង និងមានទឹកជន់លិចផ្លូវផង ក៏ស្រាប់តែជ្រុលចង្កូតធ្លាក់ចូលរណ្តៅលូ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ចោលប្តី និងកូនខ្ចីដែលទើបនឹងមានវ័យ៧ខែប៉ុណ្ណោះ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតិមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង១៨នាទីព្រលប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ53BT (ផ្លូវកំពុងសាងសង់លូ) ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះដែលជិះម៉ូតូធ្លាក់ចូលលូស្លាប់ខាងលើនេះ មានឈ្មោះជា រដ្ឋា អាយុ៣៣ឆ្នាំ មានលំនៅក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុកពាមរក៍ ខេត្តព្រៃវែង មានប្តី និងទើបសម្រាលកូនខ្ចីបាន៧ខែប៉ុណ្ណោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំងមូល មានភ្លៀងធ្លាក់យ៉ាងខ្លាំង លុះមកដល់វេលាម៉ោងកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HE-6476 បើកបរពីជើងមកត្បូង តាមបណ្តោយផ្លូវលេខ53BT លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែផ្លូវចំណុចនេះមានការដ្ឋានកាយផ្លូវធ្វើលូ ទើបបណ្តាលឱ្យម៉ូតូរបស់ស្ត្រីរងគ្រោះធ្លាក់ចូលលូ ទាំងមនុស្សទាំងម៉ូតូ ផ្កាប់មុខចូលទឹក ខណៈមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង។

ប្រភពដដែល បន្តថា នៅពេលកើតហេតុភ្លាមៗ ក៏មានការផ្អើលឆោឡោពីសំណាក់ប្រជាពលរដ្ឋរស់នៅម្តុំនោះ បាននាំគ្នាជួយស្រង់ស្ត្រីរងគ្រោះឡើងមកលើ រួចព្យាយាមជួយធ្វើចលនាបេះដូងភ្លាមៗ តែស្ត្រីរងគ្រោះនៅតែមិនដឹងខ្លួនសោះ ទើបប្រជាពលរដ្ឋដែលបាន ឃើញហេតុការណ៍ បានជួយដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យរុស្សី ភ្លាមៗដែរ តែអកុសល ក្រោយពេលបញ្ជូនទៅដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបសមត្ថកិច្ចមូលដ្ឋានបានស្រាវជ្រាវរកសាច់ញាតិមកទទួលយកសព។

អ្វីដែលគួរឱ្យតក់ស្លុតថែមទៀតនោះ យោងតាមប្រភពមិត្តភក្តិដែលបានស្គាល់ស្ត្រីរីងគ្រោះរូបនេះ បានទម្លាយថា ស្ត្រីរងគ្រោះទើបតែសម្រាលកូនស្រីដំបូង បានរយៈពេល៧ខែប៉ុណ្ណោះ ស្រាប់តែពេលនេះត្រូវជួបគ្រោះអកុសល ស្លាប់ចោលប្តី និងកូនខ្ចី៧ខែបែបនេះ។

ក្រោយកើតហេតុ សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

RELATED ARTICLES