Saturday, August 23, 2025
Homeព័ត៌មានជាតិផ្លូវពីត្រឡោកបែក ទៅផ្សារដីហុយ ទឹកនឹងស្រកអស់ នៅប៉ុន្មានម៉ោងខាងមុខ

ផ្លូវពីត្រឡោកបែក ទៅផ្សារដីហុយ ទឹកនឹងស្រកអស់ នៅប៉ុន្មានម៉ោងខាងមុខ

ខណៈដែលទឹកភ្លៀងបានធ្លាក់ជាគំហុកកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានធ្វើឲ្យផ្លូវមួយចំនួនបានជន់លិចក្នុងខណ្ឌសែនសុខ ជាពិសេស ផ្លូវពីទំនប់ត្រឡោកបែក ទៅកាន់ផ្សារដីហុយ បានជន់លិចដល់ភ្លៅ ពេលនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ បានសម្រេចបើកជីកកាយប្រឡាយឲ្យទឹកហូរទីកាន់ទំនប់កប់ស្រូវ ហើយប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នឹងស្រកអស់ជាមិនខាន។

យោងតាមការបង្ហោះសាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា  “មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ បានចុះជីកកាយប្រឡាយបើកផ្លូវទឹកបន្ថែម បង្ហូរទឹកទៅស្ថានីយ៍បូមទឹកកប់ស្រូវអោយបានលឿន។

ជាលទ្ឋផលគិតត្រឹមម៉ោង១០:០០នាទីព្រឹកនេះ ទឹកស្រកបានប្រមាណ៧០% នៅផ្លូវលេខ ១៩៨៦ ១៩៨០ ១០០៣…ដែលលិចលង់ដោយទឹកភ្លៀងខ្លាំងជាប់ៗគ្នាកំពស់ ១២០មម ១១២មម និង៩៩ម ។ ប៉ុន្មានម៉ោងទៀត ទឹកនឹងស្រកអស់ពីសាច់ផ្លូវខាងលើ”។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង បានធ្វើឲ្យជនលិចរាជធានីភ្នំពេញ ដោយតំបន់មួយចំនួនបានលិចលង់ដល់ក្នុងផ្ទះ និងតំបន់ខ្លះទៀត បានជន់លិចផ្លូវ ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ៕

RELATED ARTICLES