Saturday, August 23, 2025
Homeតារាខ្មែរតូតា ត្រៀមសម្រាលកូនដំបូង បង្ហាញផលវិបាកពពោះ ៩ខែ

តូតា ត្រៀមសម្រាលកូនដំបូង បង្ហាញផលវិបាកពពោះ ៩ខែ

ភ្នំពេញ ៖ តារាសម្តែងវ័យក្មេងរូបស្រស់ ម៉ាក សែនសូនីតា ហៅតូតា ខណៈកំពុងមានផ្ទៃពោះគ្រប់ខែ  នឹងត្រូវសម្រាលកូនដំបូង នាងបានបង្ហាញពីផលវិបាកក្នុងការពពោះ ៩ខែមកនេះ តែនាងបញ្ជាក់ថា សម្រាប់នាងមានផលវិបាកតិចបំផុត ហើយជាបទពិសោធន៍ដ៏ អស្ចារ្យសម្រាប់នាងក្នុងភាពអ្នកម្តាយមួយរូប កំពុងទន្ទឹងរង់ចាំឃើញមុខកូនដំបូង ដែលនឹងសម្រាលនៅពេលដ៏ឆាប់ខាងមុខ។

ម៉ាក សែនសូនីតា ហៅតូតា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ថា “ផលវិបាកតិចបំផុតដែលម៉ាំមី ជួបក្នុងអំឡុងពេលពពោះកូនដំបូង

– ម៉ាក់ៗញាំច្រើនពេក ឡើងគីឡូម៉ាអេម
– ចាប់ពី៦ខែឡើងទៅ ចាប់ផ្តើមក្តៅស្អុះស្អាប់ ហប់ស្រប់ ពេលគេផ្សេងរងា
– ឆាប់ហត់ រកតែកន្លែងទម្រេតខ្លួន ចង់តែសម្រាក
– ពេលខ្លះមួម៉ៅ ទោះរឿងខ្លះជារឿងតូចតាច
– ពេលខ្លះគិតច្រើន ស្ត្រេស ធុញ មិនសប្បាយចិត្ត ទាំងដែលមិនមានរឿងអី…
– ពិបាកងូតទឹកដុសខ្លួន
– ពិបាកបត់ជើង
– ឧស្សាហ៍បត់ជើងតូច
– ម្ហូបខ្លះឃ្លាន ចង់ញ៉ាំ តែញ៉ាំមិនបាន ត្រូវតម ដើម្បីកូន…
– ជួបហើយ ក្អែលកខ្មៅ ក្លៀកខ្មៅ
– ជួបសង្វារតិចតួច
– ស្គាល់រសជាតិហើមជើង
– ស្គាល់រសជាតិរមួលក្រពើ ពេលកំពុង គេង
– ចុងក្រោយ ដល់ពេលជិតគ្រប់ខែ កាន់តែពិបាកគេង គេងមិនលក់ យប់ខ្លះចំហភ្នែកទល់ភ្លឺ ពិបាកគ្រប់សព្វ។

ខាងលើនេះ ជាអ្វីដែលម៉ាំមីបានជួប តែក៏មានម៉ាក់ៗខ្លះ ជួបច្រើនជាងម៉ាំមីទៀតក៏មាន។ ៩ខែ ១០ថ្ងៃ ពិតជាអស្ចារ្យណាស់ សម្រាប់ម៉ាក់ៗ…។

គួរបញ្ជាក់ថា តារាសម្តែង ម៉ាក សែនសូនីតា បានរៀបការជាមួយថៅកែផលិតកម្មពោះម៉ាយ លោកប៉ូល វិបូរ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដែលគិតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ ទើបតែបាន៧ខែទេ តែពេលនេះ នាងពពោះជាង៩ខែ ទៅហើយ ដូច្នេះបានន័យថា នៅពេលរៀបការនោះ នាងបានពពោះ ២ខែរួចទៅហើយ។

ដោយឡែក នៅថ្ងៃនេះ ម៉ាក សែនសូនីតា នឹងបានឡើងលើគ្រែពេទ្យហើយនឹងត្រៀមសម្រាលកូននៅពេលឆាប់ៗខាងមុខនេះ។ ទស្សនិកជនបានជូនពរ អ្នកនាងឲ្យមានសុខភាពល្អ និងមានសុវត្ថិភាព ផងដែរ៕

RELATED ARTICLES