Friday, August 22, 2025
Homeតារាខ្មែរម៉ែរួយ ចែកអំណោយដល់អ្នកលិចទឹកនៅខេត្តសៀមរាម

ម៉ែរួយ ចែកអំណោយដល់អ្នកលិចទឹកនៅខេត្តសៀមរាម

ម៉ែរួយ ដែលទើបឡើងងារជាឧកញ៉ា បានចុះលីអីវ៉ាន់ អង្ករ និងគ្រឿងបរិភោគមួយចំនួន ចែកដល់អ្នកលិចទឹក ធ្វើឲ្យគេចាប់អារម្មណ៍ និងលើកសរសើរ ទីណាមានទុក្ខ ខ្មែរដូចគ្នាមិនចោលគ្នា។

បន្ទាប់ពីហ្វេសប៊ុកផ្លូវការរបស់ម៉ែរួយ បង្ហោះរូបចុះចែកអំណោយ សបញ្ជាក់ឲ្យឃើញថា ម៉ែរួយ ក៏មានភាពមមាញឹកមិននៅស្ងៀមឡើយជាមួយយុទ្ឋនាការចុះចែកអំណោយដល់ជនពលរដ្ឋលិច តបតាមការអំពាវនាវរបស់រដ្ឋាភិបាល។

ជាការមើលឃើញ បុគ្គលិកលក្ខណៈរបស់ម៉ែ រួយ បើទោះជាពេលនេះមានភាពប្រសើរខាងជីវភាព និងមុខជំនួញ ក៏អ្នកគ្រូចិត្តបុណ្យរូបនេះ មិនចោលការងារសង្គម ឬភាពជាមនុស្សធម៌ឡើយ មានទុក្ខព្រួយរបស់ជនទីទាល់ក្រ ក៏ម៉ែរួយ មិនមើលរំលង ហើយមានសណ្តានចិត្តចុះជួយ ដោយប្រមែប្រមូលកូនក្រុមជាសមាជិកចុះជួយដោយផ្ទាល់តែម្ដង។

បើតាមការឲ្យដឹង ម៉ែរួយ បានចុះចែកអំណោយដល់ប្រជាជនលិចទឹក គឺនៅស្រុកមួយចំនួននាខេត្តសៀមរាប។ តាមគម្រោង ការងារចុះជួយជនលិចទឹកនេះនឹងបន្តធ្វើឡើងទៀតតាមតំបន់មួយចំនួនជាក់ស្តែង។

សូមបញ្ជាក់ផងដែរថា កម្ពុជា បានរងគ្រោះដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាមកហើយ បង្កឲ្យជនលិចភូមិដ្ឋានពលរដ្ឋកម្ពុជា ស្ទើរពេញប្រទេស។

ជាមួយគ្នានេះដែរ សម្តេចតេជោ បានថ្លែងអំណរគុណជាពន្លឹកដល់បណ្តាសប្បុរសជននានា បានចែករំលែកក្តីស្រឡាញ់ហើយ ជូនជាអំណោយចាំបាច់ដោះស្រាយមួយអន្លើៗ “មិត្តភក្តិល្អ ជួយគ្នាក្នុងគ្រាលំបាក”៕

RELATED ARTICLES