Friday, August 22, 2025
Homeតារាខ្មែរឧកញ៉ា​​ឡេង ណាវ៉ាត្រា នាំព្រាប សុវត្ថិ ខេម និងតន់ ច័ន្ទសីម៉ា ចែក​អំណោយ​ជូន​ពលរដ្ឋ ខេត្តបន្ទាយមានជ័យ

ឧកញ៉ា​​ឡេង ណាវ៉ាត្រា នាំព្រាប សុវត្ថិ ខេម និងតន់ ច័ន្ទសីម៉ា ចែក​អំណោយ​ជូន​ពលរដ្ឋ ខេត្តបន្ទាយមានជ័យ

ក្រោយ​ពី​បាន​បរិច្ចាគ​​ថវិកាហូតទៅដល់៦០ម៉ឺនដុល្លារ តប​តាម​ការ​អំពាវ​នាវ​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​ជួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ដោយជំនន់​ទឹក​ភ្លៀង នៅ​ព្រឹក​នេះ​​ ​អតីត​ពលករ​​ខ្មែរ​​ធ្វើការ​នៅ​ប្រទេសកូរ៉េ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន​នាំ​​​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​​របស់​លោក​ចុះ​​ចែក​អំណោយ​ដោយ​ផ្ទាល់​តែ​ម្ដង​នៅ នៅ​ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ។

អំណោយ​ដែល​ក្រុមគ្រួសារ Galaxy Navatra នាំអំណោយ​ទៅ​ចែក​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹក​ភ្លៀង​​ ​មានអង្ករ៥០តោន និង​គ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។ កំពូល​តារា​ចម្រៀង លោក​ព្រាប សុវត្ថិ, លោកខេម និងកញ្ញាតន់ ច័ន្ទសីម៉ា ក៏​គេ​ឃើញ​មាន​វត្តមាន​ក្នុង​ពិធី​នោះ​ផង​ដែរ។

សកម្មភាព​នេះ​បញ្ជាក់​ឲ្យ​ឃើញ​​ថា គឺ​ជា​ទឹក​ចិត្ត​ជួយ​សង្គម​ពិត​របស់​អតីត​ពលករ​​ខ្មែរ​​ ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ រូប​នេះ ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹក​ភ្លៀង ពិសេស​នោះ គឺ​ជា​ការ​ចូល​រួម​ចំណែក​ជួយ​​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ជា​មួយ​រដ្ឋាភិបាលកម្ពុជា។

សូម​បញ្ជាក់​ផង​ដែរ​​ថា ក្នុង​តួលេខ​បង្ហាញ​ដោយ​សម្ដេច​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ សប្បុរស​ជន​ដែល​បាន​ចូល​រួម​ជួយ​​ប្រជាជនក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​​​ គិតត្រឹមម៉ោង11:34នាទីថ្ងៃត្រង់ ថ្ងៃទី១៩ តុលា ២០២០ នេះ ថវិកាទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង៥.០០០€ (ប្រាំពាន់អឺរ៉ូ)។

ក្នុង​ចំណោមឧកញ៉ា​ល្បី​ៗ​​​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​រូប ​​បាន​ចូល​រួម​បរិច្ចាគ​ថវិកា គេ​ឃើញ​លោក​ឧកញ៉ាឡេង ណាវ៉ាត្រា នាយក​ក្រុមហ៊ុន​ឡេង​ ណាវ៉ាត្រា​ ​គ្រុប បាន​ចូល​រួម​បរិច្ចាគ​ថវិកា​​ជូន​​ ៦០ម៉ឺន​ដុល្លារ ​ជា​​ចំនួន​ដែល​ឈរលលើគេ ខណៈ​ដែល​អ្នក​ដែល​ឈរ​លេខ​រៀង​ទី​២ គឺ​ឧកញ៉ា ហុង ពីវ នឹង ឧកញ៉ា ចេ ស៊ី បាន​ចូល​ចំនួន​៥០ម៉ឺន​ដុល្លារដូចគ្នា៕

RELATED ARTICLES