តារាសម្ដែងឌី សូនីតា បានបង្ហាញរូបភាពនាងមានផ្ទៃពោះជាង៧ខែមកហើយ ដែលនឹងត្រៀមសម្រាលកូនដំបូងរបស់នាង នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ភាពភ្ញាក់ផ្អើលបង្កឲ្យមានការចាប់អារម្មណ៍ពេញស្រទាប់មហាជន និងអ្នកសិល្បៈរួមអាជីព ព្រោះសូនីតា មិនដែលរៀបការម្ដងណាសោះ ហេតុអ្វីបានជាពោះធំបែបនេះ?

យ៉ាងណា សូនីតា បានបង្ហាញសារសុំការអធ្យាស្រ័យពីមហាជនរឿងស្ងាត់ៗ ស្រាប់តែមានកូនបែបនេះ។ ហើយនាងថា មិនយូរទេ ទារកដែលនៅក្នុងផ្ទៃពោះរបស់នាង នឹងសម្រាលចេញមកហើយ។

ឌី សូនីតា បានបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយតារាសម្ដែងរូបសង្ហា លោកអាឡិច ហ្សូរ៉ា រយៈពេលជាង២ឆ្នាំមកហើយ ដោយសកម្មភាពរបស់ពួកគេដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង ប៉ុន្ដែស្រីស្រស់ប្រុសសង្ហា១គូនេះ មិនដែលប្រកាសពីថ្ងៃចូលរោងការទេ។ ទើបតែពេលនេះ នាងចេញមកទាំងពោះធំផ្អើលអស់មហាជន។

ទោះយ៉ាងណា គេមិនទាន់ច្បាស់ថា តើតំណក់ឈាមទី១ របស់សូនីតា នេះ ពិតជាកូនរបស់លោកហ្សូរ៉ា ១០០% មែនឬយ៉ាងណា?

ការស្ទាក់ស្ទើរបែបនេះ ដោយសារតែកាលពីឆ្នាំមុន ឌី សូនីតា បានប្រារពខួបកំណើតនៅសណ្ឋាគារសុខា ភ្នំពេញ ដោយចំណាយលុយដល់ទៅជាង១០ម៉ឺនដុល្លារឯណោះ ដែលទឹកលុយធំបែបនេះ គេជឿថាលោកហ្សូរ៉ា ពិបាកក្នុងការរ៉ាប់រង។

ដោយឡែកនៅលើបណ្ដាញសង្គមឯណេះវិញ មនុស្សភាគច្រើននៅតែដាក់ការសង្ស័យថា កូនក្នុងផ្ទៃរបស់ស្រីស្អាតសូនីតា ជាកូនរបស់លោកហ្សូរ៉ា ប៉ុន្ដែអ្វីៗនឹងលាតត្រដាងច្បាស់ជាងនេះជាមិនខាន ប្រសិនបើសូនីតា បញ្ចប់ពាក្យចរចាមអារ៉ាមទាំងឡាយ តាមរយៈការដឹកដៃលោកហ្សូរ៉ា ចូលរោងការជាចំហ ក្រោយពេលសម្រាលកូននោះ៕
