Friday, August 22, 2025
Homeតារាខ្មែរវ៉ាង ស្រីណូ បាតិមុខពីសិល្បៈ កាន់តែហុឺហា ជិះឡាន Mercedes ២គ្រឿង

វ៉ាង ស្រីណូ បាតិមុខពីសិល្បៈ កាន់តែហុឺហា ជិះឡាន Mercedes ២គ្រឿង

អតីតតារាសម្ដែងសិចស៊ី វ៉ាង ស្រីណូ ដែលបាត់មុខពីពីភពសិល្បៈជាច្រើនឆ្នាំ ធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងស្ងាត់ដូចចោរលួចសេះ ពេលនេះនាងបានដល់ត្រើយសុខសាន្ដត្រាន្ដទៅហើយ ព្រោះមានលុយឡាន និងរស់នៅវីឡាធំស្កឹមស្កៃមិនចាញ់ជំទាវឡើយ។

ស្រីណូ បានពាក់គ្រឿងពេជ្រជ្រែកខ្លួនទៅចូលរួមកម្មវិធីខួបកូន អ្នកនាង Love Riya កាលពីពេលថ្មីៗនេះ ដោយថែមទាំងកៀកកើយគ្នាជាមួយលោកអែន ឌី ទៀតផង។

តាមព័ត៌មានថា អតីតតារូបនេះបានជិះរថយន្ដទំនើប២គ្រឿង ឆ្លាស់គ្នា គឺ Mercedes ទាំង២គ្រឿង ដោយមួយពណ៌ខ្មៅ ទាប និង១ទៀត ពណ៌ស ខ្ពស់។ នាងនៅមានរថយន្ដទំនើបផ្សេងទៀត តែជាប្រចាំរបស់នាង គឺការប្រើប្រាស់រថយន្ដ Mercedes នេះជាប្រចាំតែម្ដង។

ដោយឡែក គូស្នេហ៍ថ្មីរបស់តារាដើមទ្រូងយក្សរូបនេះ មិនត្រូវបាននាងបង្ហាញជាសាធារណៈឡើយ ក្រោយប៉ះស្នេហ៍ថៅកែលក់ពេជ្រនៅសាំងហ្គាពួរ មក។

ទោះជាយ៉ាងណា ក្រោយបាត់ខ្លួនពីអាជីពសម្ដែងជាង១០ឆ្នាំនេះមក ស្រីណូ កាន់តែមានជីវភាពហ៊ឺហា ដោយនាងទិញបានផ្ទះវីឡាភ្លោះ នៅបុរីប៉េង ហួត (បឹងស្នោរ) មិនក្រោម១លានដុល្លារឡើយ ខណៈដែលមុនប៉ះស្នេហ៍ថៅកែពេជ្រនោះ ស្រីណូ ធ្លាប់មានដំណឹងថា នាងមានទំនាក់ទំនងស្នេហាជាមួយថៅកែសណ្ឋាគារមួយ នៅក្រុងព្រះសីហនុ ផងដែរ។

ថ្វីត្បិតតែពេលនេះ ជីវភាពរបស់វ៉ាង ស្រីណូ ឡើងដល់ចំណុចកំពូលក្ដី ប៉ុន្ដែតាមព័ត៌មានថា នៅពេលដែលអ្នកដឹកនាំសម្ដែង MV និងភាពយន្ដ ហៅនាងឲ្យចូលសម្ដែងវិញ ក្នុងតំណែងជាតួម្ដាយ នាងមិនប្រកែកទេ ប៉ុន្ដែអ្វីដែលខ្វែងគំនិតគ្នានោះ គឺទោះជាតម្លៃនៃការថតនោះ ខុសគ្នាត្រឹម១០ដុល្លារ ក៏ស្រីណូ មិនព្រមថតឲ្យជាដាច់ខាត ហើយនាងទាមទារតម្លៃមួយ ដែលនាងអាចមិនខាតទៅថ្លៃខោអាវ និងសាំងឡាន។

អ្នកដឹកនាំ MV ថា ពួកគេចង់ហៅស្រីណូ មកចូលសិល្បៈឡើងវិញ ព្រោះនាងស្ងាត់ពេក តែដឹងអី តារាដែលជិះរថយន្ដ១គ្រឿង ស្មើផ្ទះវីឡាមួយខ្នង ហើយពាក់ពេជ្រស្រោចខ្លួនរូបនេះ បែរជាសូញសាញរឿងលុយល្អិតទៅវិញ៕

RELATED ARTICLES