Friday, August 22, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចរកឃើញជាង២០តោន សម្រេចចាក់សោបិទទ្វារផ្ទះ

សមត្ថកិច្ចរកឃើញជាង២០តោន សម្រេចចាក់សោបិទទ្វារផ្ទះ

ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះពិនិត្យទីតាំងស្តុកនិងចែកចាយគ្រឿងសម្អាង ចំនួន២ទីតាំងផ្សេងគ្នា នៅផ្ទះលេខ G54 ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្រោយធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានរកឃើញគ្រឿងសម្អាងជាង ២០តោន ដែលខូចគុណភាព និងហួសដឺឡេ ហើយត្រូវបានរឹបអូស ដើម្បីទុកបំផ្លាញចោល។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានបិទទីតាំងទាំងនោះ​ ជាបណ្តោះអាសន្នផងដែរ។

សូមបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកគ្រឿងសម្អាងនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោមការសម្របសម្រួលពីលោកសឿ ឡុងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយត្រួតពិនិត្យរួច គណៈកម្មាការចម្រុះ បានរកឃើញថា ផលិតផលគ្រឿងសម្អាង មានប្រវេទន៍ពីក្រសួងសុខាភិបាល មានចំនួន៤មុខ និងផលិតផលគ្រឿងសម្អាងផ្សេងទៀត គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ទីតាំងស្តុងផលិតផលគ្រឿងសម្អាង ខុសទីតាំងអនុញ្ញាតពីក្រសួងសុខាភិបាល។

ផលិតផលគ្រឿងសម្អាង ហួសកាលបរិច្ឆេទប្រើប្រាស់ លាយឡំជាមួយផលិតផលមានសុពលភាពប្រើប្រាស់ និងពុំមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល៕

RELATED ARTICLES