Friday, August 22, 2025
Homeព័ត៌មានជាតិពលរដ្ឋថា ចំណាត់ការរបស់សមត្ថកិច្ច ត្រឹមត្រូវហើយ តែសូមឲ្យស្មើភាពគ្នា

ពលរដ្ឋថា ចំណាត់ការរបស់សមត្ថកិច្ច ត្រឹមត្រូវហើយ តែសូមឲ្យស្មើភាពគ្នា

ខេត្តកណ្តាល ៖ ក្រោយពីប្រជាពលរដ្ឋបានសំណូមពរឱ្យអាជ្ញាធរ និងសមត្ថកិច្ច ចុះពិនិត្យមើលហាងកោសជប់ម៉ាស្សាជាច្រើនកន្លែង នៅក្នុងតំបន់ 7NG នោះរួចមក ពេលនេះកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានចុះធ្វើកិច្ចសន្យាចំពោះតែបីទីតាំងប៉ុណ្ណោះ ជាហេតុធ្វើឱ្យកើតមានការរិះគន់ថា ជាចំណាត់ការមិនស្មើភាពគ្នា ខណៈដែលទីតាំងខ្លះ មានទាំងបង្កប់សេវាផ្លូវភេទទៀតផង។

ប្រតិបត្តិការចុះធ្វើកិច្ចសន្យា និងអប់រំខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអន្លង់ ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះត្រួតពិនិត្យទីតាំងម៉ាស្យាកោសជប់ ចំនួន​៣ទីតាំង រួមមាន ទី១- ទីតាំងម៉ាស្យាកោសជប់យីហោ ម៉ាស្សាកោសជប់ ម្ចាស់ទីតាំងឈ្មោះភុំ ម៉ាឡៃ ភេទប្រុស នៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ទី២- ទីតាំងម៉ាស្យាកោសជប់ យីហោម៉ាស្សាកោសជប់២៤ម៉ោង ម្ចាស់ទីតាំងឈ្មោះសាក់ គឹមសាន ភេទស្រី នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល និងទី៣- ទីតាំងម៉ាស្យាកោសជប់ យីហោ ពេជ្រ ធីតា ៩៩៩៩៩ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខសាច់កណ្តាល (ម្ចាស់ទីតាំងមិននៅ)។

ប្រភពដដែល បន្តថា ក្នុងនោះសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំនារីម៉ាស្យា កោសជប់ ចំនួន៤នាក់ មិនឱ្យប្រកបមុខរបរសេវាផ្លូវភេទ មិនឱ្យប្រើប្រាស់គ្រឿងញៀន និងណែនាំឱ្យរៀបចំបន្ទប់កន្លែងម៉ាស្សា ឱ្យស្របទៅតាមច្បាប់អនុញ្ញាត។

តាមសម្តីស្ត្រីម៉ាស្សាម្នាក់ បានលើកឡើងថា ចំពោះភ្ញៀវគ្រាន់តែកោសជប់ ឬម៉ាស្សា ម្តង ត្រូវបង់លុយ១ម៉ឺនរៀល បើសិនភ្ញៀវចង់បានសេវាកម្មផ្លូវភេទ (វ៉ៃសិច) ត្រូវបង់លុយ ពី៦ទៅ៧ម៉ឺនរៀល ហើយម្ចាស់ហាងបានដកលុយពីនារីម៉ាស្សា ចន្លោះពី២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល។

ទោះបីជាយ៉ាងណា មហាជនបានដាក់ការសង្ស័យថា ការចុះបង្ក្រាបមិនស្មើភាពគ្នា ខណៈហាងខ្លះបើក ឯហាងខ្លះទៀតបើកមិនបាន ហើយហាងខ្លះ មានជនជាតិវៀតណាម កំពុងបម្រើការងារ ថែមទាំងគ្មានលិខិតឆ្លងដែនទៀតផង៕

RELATED ARTICLES