Friday, August 22, 2025
Homeព័ត៌មានជាតិទើបតែចប់កឋិន សោះ ស្រាប់តែមានរឿងផ្អើលវត្ត

ទើបតែចប់កឋិន សោះ ស្រាប់តែមានរឿងផ្អើលវត្ត

ខេត្តកំពង់ធំ ៖ យុវជនជាកូនសិស្សលោកម្នាក់បានឡើងទៅដោះស្លាកបុណ្យកឋិន ដែលចងជាប់នឹងខ្លោងទ្វារវត្ត  ក្រោយពីពិធីបុណ្យកឋិនទាន បានបញ្ចប់ ស្រាប់តែអកុសល ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យធ្លាក់ដី រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចខ្លោងទ្វារចូលវត្តស្រយូវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន។

យុវជនរងគ្រោះ មានឈ្មោះម៉ាប់ អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយព្រះសង្ឃ នៅវត្តកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានអង្គកឋិនទានមួយបានដង្ហែចូលមកក្នុងទីអារាមវត្តស្រយូវ ហេតុនេះទើបព្រះសង្ឃនិងគណៈកម្មការ បានរៀបចំតែងលម្អវត្ត ដើម្បីទទួលអង្គកឋិនទាន។ លុះមកដល់ថ្ងៃកើតហេតុ បន្ទាប់ពីពិធីបុណ្យកឋិន បានបញ្ចប់រួចរាល់ ព្រះសង្ឃក៏បានប្រើឱ្យយុវជនរងគ្រោះឡើងដោះស្លាកកឋិនទាន នៅខ្លោងទ្វារចូលវត្ត ខណៈពេលកំពុងតែដោះស្លាកនោះ ស្រាប់តែខ្សែភ្លើងបានឆក់យុវជនរងគ្រោះធ្លាក់មកដីតែម្តង។

ក្រោយកើតហេតុ គណៈកម្មការវត្ត បានខ្នះខ្នែងយ៉ាងយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍យករថយន្តដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដើម្បីជួយសង្គ្រោះជីវិត។

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋបានសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ឋ សូមមេត្តាជួយរៀបចំខ្សែភ្លើងនៅចំណុចខ្លោងទ្វារចូលវត្តស្រយូវ ផង ដោយសារតែមានខ្សែដាច់រប៉ាត់រប៉ាយ ខ្លះធ្លាក់បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាយុជីវិតរបស់មនុស្សសត្វ ដែលធ្វើដំណើរឆ្លងកាត់នៅចំណចនេះ ជាកស្តែងក្មេងប្រុសរងគ្រោះខាងលើ ប៊ិះតែនឹងអស់ជីវិតដោយសារតែខ្សែភ្លើងនេះ៕

RELATED ARTICLES