Thursday, August 21, 2025
Homeព័ត៌មានជាតិចូលដល់ក្បាលព្រលប់ភ្លាម ស្រាប់តែក្រុមគ្រួសារបាត់នាង មិនឃើញនៅផ្ទះ

ចូលដល់ក្បាលព្រលប់ភ្លាម ស្រាប់តែក្រុមគ្រួសារបាត់នាង មិនឃើញនៅផ្ទះ

ភ្នំពេញ ៖ យុវតីរូបស្រស់ ជាជនជាតិខ្មែរ-អ៊ិស្លាមម្នាក់ នៅសុខៗក៏បានបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹង សូម្បីទូរស័ព្ទចូលក៏មិនមានអ្នកលើក ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកសព្វកន្លែង នៅតែមិនមានដំណឹងបន្តិចណាសោះ ទើបធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាពយុវតីរូបនេះយ៉ាងខ្លាំង និងបានប្រកាសរកយុវតីខាងលើ ឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីរូបស្រស់ដែលបាត់ខ្លួនចេញពីផ្ទះ ខាងលើនេះ មានឈ្មោះសាន់ រ៉ូហ្សាលីន អាយុ១៨ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម។ យុវតីរូបនេះបានបាត់ខ្លួនចេញពីផ្ទះ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

បុរសឈ្មោះសាន់ ឧស្មាន បងប្រុសបង្កើតរបស់យុវតីដែលបាត់ខ្លួនខាងលើ បានប្រកាសរកប្អូនស្រីដែលបាត់ខ្លួនតាមគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ថា “ដំណឹងបាត់ប្អូនស្រី ៖ ខ្ញុំបាទឈ្មោះសាន់ ឧស្មាន បានបាត់ប្អូនស្រី ម្នាក់ឈ្មោះសាន់ រ៉ូហ្សាលីន ភេទស្រី អាយុ១៨ឆ្នាំ បានចេញពីផ្ទះបាត់ នៅប្រហែលម៉ោង ៦ល្ងាច ថ្ងៃទី២៦,១០,២០២០ មិនដឹងបាត់ទៅទីណា ទូរស័ព្ទក៏តេមិនចូល ។

បើសិនបងប្អូនណាឃើញ ឬបានជួប សូមមេត្តាទំនាក់ទំនងមកខ្ញុំបាទ តាមរយ:លេខទូរស័ព្ឌលេខ ០១២ ៥៥ ៨៨ ២០ និង០១៥ ៥៥ ៨៨ ២០ សូមបងប្អូនជួយស៊ែរផង អរគុណ ខ្មែរស្រលាញ់ខ្មែរ…”៕

RELATED ARTICLES