Thursday, August 21, 2025
Homeតារាខ្មែរកញ្ញាសុខ ពិសី ពេលណា ទើបបំពេញបំណងឪពុក?

កញ្ញាសុខ ពិសី ពេលណា ទើបបំពេញបំណងឪពុក?

តារាចម្រៀងសាច់សខ្ចីដូចបណ្ដូលចេក សុខ ពិសី ធ្លាប់បញ្ចេញសារថា នាងត្រូវបានឪពុករបស់នាង លោកសុខ ហេង អាយុ៥៣ឆ្នាំ ដែលជាមន្រ្ដីទាហាន ជំរុញឲ្យនាងការប្ដីឲ្យបានឆាប់ៗ កុំទុកជីវិតនៅលីវយូពេក។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ពិសី នៅតែមិនទាន់ហ៊ានកំណត់ថ្ងៃរៀបការប្ដីជាក់លាក់ដដែល ដោយនាងថា ពេលវេលាមិនទាន់សមស្រ បហើយត្រូវការពង្រឹងទៅលើអាជីពចម្រៀង និងមុខជំនួញឲ្យកាន់តែរឹងមាំថែមទៀត។

សុខ ពិសី បានបែកធ្លាយរឿងមានស្នេហាជាមួយលោកឡាយ សុខចំរើន ដែលជាថៅកែផលិតកម្មសាន់ដេ ជាច្រើនឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ទាំងពិសី និងលោកចំរើន មិនដែលហ៊ានសារភាពស្នេហ៍ជាសាធារណៈម្ដងណាឡើយ ហើយសូម្បីតែការបណ្ដើរគ្នាជាចំហ ក៏មិនដែលឃើញអ្នកទាំង២ ហ៊ានធ្វើដូចគូស្នេហ៍ដទៃទៀតដែរ។

នៅក្នុងចង្កោមអ្នកសិល្បៈទូទៅ សុខ ពិសី ត្រូវបានគេចាត់ទុកថាជា តារាមានឥទ្ធិពលម្នាក់នៅសាន់ដេ គឺប្រៀបដូចជាឱក សុគន្ធកញ្ញា នៅហង្សមាស ដែរ។

អ្នកដឹកនាំប្រគំតន្រ្ដីល្បីឈ្មោះម្នាក់ នៅទូរទស្សន៍ PNN បានឲ្យដឹងថា សម្រាប់តារាចម្រៀងស្រីនៅកម្ពុជា លោកចាត់ទុកសុខ ពិសី មានសម្រស់ស្អាតជាងគេ គឺគ្មានតារាណាស្អាតលើសនេះទេ។ លោកថា បើថៅកែសាន់ដេ បានពិសី ធ្វើជាភរិយាមែននោះ ដូចសំណាងដែរ ព្រោះប្រុសច្រើនណាស់ដែលរង់ចាំតែចម្លើយពិសី ហើយបើនាងចង់បានលុយ ឡាន និងវីឡា នោះ មិនពិបាកឡើយ ឲ្យតែព្រមទទួលសំណើស្នេហ៍។

សុខ ពិសី ដែលជាតារាចម្រៀងស្រីលេចធ្លោជាងគេនៅសាន់ដេ​នោះ អាចនឹងបញ្ចប់អាជីពចម្រៀងជាមួយផលិតកម្មនេះ ព្រោះទោះជាផលិតកម្មណាចង់ទាញពិសី ចេញពីសាន់ដេ ក៏នាងគ្មានគម្រោងផ្លាស់ប្ដូរផលិតកម្មដែរ គឺដូចគ្នាទៅនឹងឱក សុគន្ធកញ្ញា ឈរជើងនៅហង្សមាស ដែរ។

មហាជនចង់ឃើញពិសី គ្រងឈុតកូនក្រមុំមែនទែន រៀបការជាចំហ ដើម្បីបញ្ចប់ការតាមស្នេហ៍ពីសំណាក់មន្រ្ដីធំៗ៕

RELATED ARTICLES