Sunday, August 17, 2025
Homeព័ត៌មានជាតិនៅពេលកូនស្រីទៅរក ទើបបែកធ្លាយរឿងនេះ ផ្អើលដល់ស្ត្រីជាម្តាយ

នៅពេលកូនស្រីទៅរក ទើបបែកធ្លាយរឿងនេះ ផ្អើលដល់ស្ត្រីជាម្តាយ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ជាអតីតសាស្ត្រាចារ្យបង្រៀននៅសាលាពេទ្យ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្រពន្ធបន្តិចបន្តួច ស្រាប់តែតូចចិត្តតូចថ្លើម គិតខ្លី ចងកសម្លាប់ខ្លួននៅលើដំបូលផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើដំបូលផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងបុរីឡាយគង់ ផ្ទះលេខ10DEo ផ្លូវលេខ០៤ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

បុរសចំណាស់ដែលគិតខ្លីចងកសម្លាប់ខ្លួននោះ មានឈ្មោះបេប ឡាយសុង អាយុ៦៥ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ អតីតសាស្ត្រាចារ្យវេជ្ជបណ្ឌិតសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយ (ជំងឺលើសឈាម និងទឹកនោមផ្អែម) ហើយចូលចិត្តពិសាបារីច្រើនណាស់។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានកើតមានទំនាស់ក្នុងរង្វង់គ្រួសារបន្តិចបន្តិច លុះនៅម៉ោង១០យប់ថ្ងៃដដែល ក្រុមគ្រួសារដែលមានសមាជិក៣នាក់ ប្តី (ជនរងគ្រោះ) ប្រពន្ធនិងកូនប្រុស បាននាំគ្នាចូលដេករៀងៗខ្លួនអស់ទៅ ដោយមិនបានចាប់អារម្មណ៍ ឬនឹកស្មានដល់សោះថា ជនរងគ្រោះមានគំនិតខ្លីដល់ម្ល៉ឹង។

ប្រភពដដែល បន្តថា រហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពេលភ្ញាក់ពីដេក ស្រាប់តែបាត់ជនរងគ្រោះ មិនដឹងទៅណា ទើបកូនប្រុសឈ្មោះសុង សុនីតា អាយុ៣០ឆ្នាំ បានឡើងទៅរកមើលឪពុកនៅខាងលើដំបូលផ្ទះ ស្រាប់តែប្រទះឃើញឪពុកចងកសម្លាប់ខ្លួនស្លាប់បាត់បង់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ច ចុះត្រួតពិនិត្យភ្លាមៗតែម្តង។

ក្រោយកើតហេតុ កម្លាំងការិយាល័យជំនាញរាជធានីភ្នំពេញ និងគ្រូពេទ្យវិទ្យាសាស្ត្រ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន។

សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES