Saturday, August 16, 2025
Homeព័ត៌មានជាតិដឹងដំណឹងភ្លាម ប្រពន្ធទៅមើលកូនពៅ នៅមន្ទីរពេទ្យ ប្តីលើកកូនច្បង មកផ្ទះ

ដឹងដំណឹងភ្លាម ប្រពន្ធទៅមើលកូនពៅ នៅមន្ទីរពេទ្យ ប្តីលើកកូនច្បង មកផ្ទះ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បាននាំកូនស្រីតូចចំនួន២នាក់ ចេញទៅដាក់បង្កៃត្រី នៅក្នុងអូរជាមួយគ្នា លុះពេលទៅដល់ បុរសជាឪពុករវល់ចុះដាក់បង្កៃត្រី ដោយទុកឱ្យកូនស្រីទាំង២នាក់នៅលេងលើគោក ស្រាប់តែភ្លេចខ្លួនបន្តិច កូនស្រីទាំង២នាក់នាំគ្នាចុះលេងទឹកបណ្តាលឱ្យលង់ទាំង២នាក់ ទម្រាំឪពុកបានដឹង ស្ទុះទៅជួយស្រង់កូនស្រីច្បង បានឈ្លក់ទឹកស្លាប់បាត់ទៅហើយ នៅសល់កូនស្រីពៅនៅមានដង្ហើម ក៏ប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចត្រង់អូរស្ងួត ខាងកើតភូមិអូរដង្កោ ចម្ងាយប្រហែល១គីឡូម៉ែត្រ ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបុរី។

ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះខន សុខលាង អាយុ៧ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះជាប្អូន ដែលកំពុងស្ថិតក្រោមការសង្គ្រោះបន្ទាន់ មានឈ្មោះខន សុខលីន អាយុ២ឆ្នាំ។ ក្មេងស្រីទាំង២នាក់បងប្អូន រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូន ត្រូវបានបុរសជាឪពុកនាំចេញទៅដាក់បង្កៃត្រីនៅតាមទឹកអូរ ត្រង់ចំណុចកើតហេតុខាងលើ ជាមួយគ្នា។  លុះពេលទៅដល់ បុរសជាឪពុកបានចុះទឹកដាក់បង្កៃត្រី ដោយទុកឱ្យកូនស្រីទាំង២នាក់នៅអង្គុយចាំលើគោក។ ស្រាប់តែពេលឪពុករវល់ដាក់បង្កៃត្រី ភ្លេចខ្លួន ក្មេងស្រីទាំង២នាក់បងប្អូន ក៏បាននាំគ្នាចុះលេងទឹកបណ្តាលឱ្យរអិលជើងចូលទឹកជ្រៅ លង់ទាំង២នាក់តែម្តង។

ប្រភពដដែល បន្តថា ក្រោយមក បុរសជាឪពុកបានក្រឡេកមករកមើលកូនស្រីនៅលើគោក ប៉ុន្តែមិនឃើញសោះ បាត់ទាំងពីរនាក់តែម្តង លុះមើលនៅក្នុងទឹកក៏ប្រទះឃើញកូនស្រីកំពុងលង់ទឹក ទើបស្ទុះទៅជួយស្រង់កូនស្រីទាំង២នាក់ឡើងមកលើគោក តែអកុសលកូនស្រីច្បង ឈ្មោះសុខលាង បានឈ្លក់ទឹកស្លាប់បាត់ទៅហើយ នៅសល់តែកូនស្រីប្អូន ឈ្មោះសុខលីន នៅមានដង្ហើម ទើបប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យធំ ស្រុកមង្គលបុរី ដើម្បីសង្គ្រោះជីវិតភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនិងធ្វើកោលស្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន  រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES