Saturday, August 16, 2025
Homeព័ត៌មានជាតិក្រោយភ្លៀងរួច ពួកគាត់នាំគ្នាទៅមើល ហើយលាន់មាត់អាណិតគ្រប់គ្នា

ក្រោយភ្លៀងរួច ពួកគាត់នាំគ្នាទៅមើល ហើយលាន់មាត់អាណិតគ្រប់គ្នា

ខេត្តស្វាយរៀង ៖ បុរសម្នាក់កំពុងជិះម៉ូតូនៅលើខ្នងប្រឡាយ កាត់ភ្លៀងរលឹមស្រិចៗ ស្រាប់តែអកុសល ត្រូវរន្ទះបាញ់រហែកអាវខ្ទេចដេកស្លាប់ នៅនឹងកន្លែងគួរឱ្យរន្ធត់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិបឹង ឃុំកំពង់ពិល  ស្រុករំដួល។

មន្ត្រីនគរបាលស្រុករំដួល បានឱ្យដឹងថា បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ខាងលើ មានឈ្មោះកឹង យ៉ាត  អាយុ៤៩ឆ្នាំ មុខរបរកសិករ មានលំនៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ ស្រុករំដួល។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងភូមិសាស្ត្រខាងលីមានភ្លៀងរលឹមស្រិចៗ និងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ហើយស្របគ្នានោះ គេឃើញបុរសរងគ្រោះខាងលើបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ធ្វើដំណើរកាត់ ប្រឡាយទឹក ស្រាប់តែរំពេចនោះក៏ត្រូវរន្ទះបាញ់លាន់ឮសូរយ៉ាងកក្រើក ក្រោយមកក៏ស្ងាត់ ហើយខណៈនោះស្រាប់តែឃើញបុរសរងគ្រោះដេកដួលក្បែរម៉ូតូ ទើបបង្កការភ្ញាក់ផ្អើលនាំគ្នាស្ទុះទៅមើល ស្រាប់តែប្រទះឃើញបុរសរងគ្រោះ ដេកស្លាប់យ៉ាងអាណោចអាធ័មទៅហើយ ដោយត្រូវរន្ទះបាញ់រហែកអាវខ្ទេច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះ បាញ់ប្រាកដមែន។

សាកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តុកក្តួល និងសោក សង្រេងបំផុត៕

RELATED ARTICLES