Saturday, August 16, 2025
Homeតារាខ្មែរស្ងាត់ៗ កញ្ញានី មុនីនាថ ចែកធៀបការ ដោយត្រូវប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែវិច្ឆិកា នេះ

ស្ងាត់ៗ កញ្ញានី មុនីនាថ ចែកធៀបការ ដោយត្រូវប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែវិច្ឆិកា នេះ

តារាទឹកភ្នែកនី មុនីនាថ​ បានមមាញឹកខ្លាំងនៅចុងខែវិច្ឆិកា នេះ ដោយនាងដើរចែកធៀបការដល់មិត្តភក្ដិអ្នកសិល្បៈដែលជិតដិតនាងគ្រប់គ្នា ធ្វើឲ្យអ្នករួមអាជីពជាច្រើនមានការភ្ញាក់ផ្អើលថា មុនីនាថ ត្រៀមចូលរោងការរៀបការហើយ។

ការសង្ស័យមុនីនាថ ត្រៀមធ្វើកូនក្រមុំនេះ បន្ទាប់ពីមុននេះ ស្រីស្រស់រូបនេះបានសាភាពថា បានភ្ជាប់ស្នេហ៍ជាមួយប្រុសអាណិកជនខ្មែរ មកពីអូស្រា្ដលី ដោយពេលនេះ នាងនិងអ្នកជំនួញវ័យក្មេងរូបនេះ ថែមទាំងច្បាស់លាស់ជាមួយគ្នាទៀតផង។

ទោះជាយ៉ាងណា នី មុនីនាថ បានប្រាប់ភ្ញៀវទាំងអស់ថា​មង្គលការដែលធ្វើនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភោជនីយដ្ឋានសេវេនប្រាយ ឃីង នោះ មិនមែនរូបនាងធ្វើជាកូនក្រមុំផ្ទាល់នោះទេ។ នាងថា ប្អូនស្រីរបស់នាងរៀបការប្ដីនៅថ្ងៃនោះ ហើយក្នុងនាមនាងជាបងស្រី ត្រូវតែហៅមិត្តភក្ដិឲ្យចូលរួម។​ មុនីនាថ ប្រាប់មិត្តភក្ដិថា នាងមិនទាន់ចង់រៀបការឆាប់ៗនេះទេ ពោលគឺឲ្យប្អូនយកប្ដីមុនចុះ។

តារាសម្បុរខ្មៅស្រអែម កញ្ញានី មុនីនាថ ហាក់ស្ងប់ស្ងាត់ពីអាជីពសិល្បៈខ្លាំងនៅរយៈពេលចុងក្រោយនេះ ប៉ុន្ដែនាងបែរជាកើនទ្រព្យយ៉ាងរហ័សទៅវិញ ដោយទិញផ្ទះវីឡាតម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីជីព ម៉ុង លែន គម្រោងទី១ ផ្លូវជា សុផារ៉ា និងជិះរថយន្ដទំនើបៗផ្លាស់ប្ដូរជាញឹកញាប់ទៀតផង ទើបធ្វើឲ្យគេសង្ស័យថា នាងកំពុងលាក់គូស្នេហ៍ជាមន្ត្រីធំនៅក្រោយខ្នងឧបត្ថម្ភ។

ប៉ុន្តែមុនីនាថ ថា នាងមិនបានលាក់បាំងមុខប្រុសណានៅផ្ទះវីឡានោះទេ គឺនាងរស់នៅតែជាមួយឪពុកម្ដាយនិងប្អូនៗនាងប៉ុណ្ណោះ។ នាងថា ពេលនេះមានគូស្នេហ៍ថ្មីជាប្រុសអ្នកជំនួញវ័យក្មេងមកពីអូស្រា្ដលី ប៉ុន្ដែស្ថិតក្នុងតំណាក់កាលមើលចិត្តថ្លើមគ្នាមិនទាន់ឈានដល់រឿងរៀបការនោះទេ។

ដោយឡែក សំណុំរឿងអតីតគូដណ្ដឹងរបស់នាង លោកអ៊ុង សូឡាង ដែលប្ដឹងមុនីនាថ ទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារ ពីរំលោភលើសេចក្ដីទុកចិត្ត ជាង៣ឆ្នាំទៅហើយនោះ ហាក់ស្ងាត់ទៅវិញ ក្រោយលេចឮថា មានមន្រ្ដីធំជួយអន្ដរាគមន៍អ្នកសម្ដែងរូបនេះ៕

RELATED ARTICLES