Saturday, August 16, 2025
Homeព័ត៌មានជាតិគាត់មកធ្វើការដូចសព្វថ្ងៃ ក្រោយមកក៏ឃើញដេក ទើបផ្អើល

គាត់មកធ្វើការដូចសព្វថ្ងៃ ក្រោយមកក៏ឃើញដេក ទើបផ្អើល

ខេត្តព្រះសីហនុ ៖ យុវជនជាកម្មករសំណង់ម្នាក់កំពុងធ្វើការងារសុខៗ ក៏ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់បណ្តាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង ពេញការដ្ឋានសំណង់ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ាង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

យុវជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យស្លាប់ មានឈ្មោះវិន ចិត្តា អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅបណ្តោះអាសន្ន ក្នុងការដ្ឋានក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងមានស្រុកកំណើតនៅភូមិកែងតាសុខ ឃុំកំពង់ពៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចូលទៅបំពេញការងារនៅក្នុងការដ្ឋានសំណង់ទីតាំងកើតហេតុ ដូចសព្វដង ស្រាប់តែក្រោយមកមិនដឹងយ៉ាងម៉េច ក៏ប្រទះឃើញជនរងគ្រោះដេកស្តូកស្តឹង លុះស្ទុះទៅពិនិត្យមើលទើបដឹងថា ជនរងគ្រោះត្រូវចរន្តអគ្គិសនីឆក់ស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES