Saturday, August 16, 2025
Homeព័ត៌មានជាតិម្នាក់ៗសោកស្តាយ នៅសល់តែ៧ខែទៀត នឹងបានជួបក្រុមគ្រួសារហើយ

ម្នាក់ៗសោកស្តាយ នៅសល់តែ៧ខែទៀត នឹងបានជួបក្រុមគ្រួសារហើយ

ខេត្តស្ទឹងត្រែង ៖ ទណ្ឌិតម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនបានបាត់បង់ជីវិត ក្រោយពីដឹកចេញពីពន្ធនាគារខេត្តស្ទឹងត្រែងទៅដល់មន្ទីរពេទ្យបង្អែកខេត្តមួយសន្ទុះ ខណៈដែលទណ្ឌិតរូបនេះនៅសល់តែ៧ខែទៀតប៉ុណ្ណោះ នឹងត្រូវបានរួចទោសទណ្ឌមានសេរីភាព ឡើងវិញទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០ ឆ្នាំ២០២០ នៅចំណុចពន្ធនាគារខេត្តស្ទឹងត្រែង។

មន្ត្រីអនុរក្សពន្ធនាគារបានឱ្យដឹងថា ជនរងគ្រោះជាទណ្ឌិតខាងលើ មានឈ្មោះសេក សុភ័ក្ក ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកត្រពាំងព្រីង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំនិង៦ខែ ពីបទ ជួញដូរថ្នាំញៀន ដោយទណ្ឌិតរូបនេះបានអនុវត្តទោសរបស់ខ្លូនជាង៥ឆ្នាំហើយ ពោលនៅសល់តែ៧ខែទៀតប៉ុណ្ណោះ នឹងត្រូវទទួលបានសេរីភាពឡើងវិញទៅហើយ។

ទាក់ទិនការបាត់បង់ជីវិតទណ្ឌិតម្នាក់ខាងលើនេះ ជាជំហានដំបូងនគរបាលការិយាល័យកោសល្យវិច្ច័យនិងបច្ចេកទេសពិនិត្យឃើញថា នៅលើសពជនរងគ្រោះឃើញមានស្នាមទ្រុឌនៅកញ្ជឹងកចំនួន៤ចំណុចតូចៗ តែស្លាកស្នាមនោះមិនអាចបណ្តាលឱ្យបាត់បង់ជីវិតនោះទេ។

មន្ត្រីអនុរក្សពន្ធនាគារបានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០ ទណ្ឌិតរងគ្រោះខាងលើបានប្រឡែងគ្នាលេងធម្មតា ពោលគឺមិនមានអាការអ្វីគួរឱ្យកត់សម្គាល់នោះទេ។

លោកអ៊ុក មឿន នាយការិយាល័យកោសល្យវិច្ច័យនិងបច្ចេកទេសស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្រោយការចូលរួមពិនិត្យជាមួយលោកវេជ្ជបណ្ឌិត ហុង ហៃ និងវេជ្ជបណ្ឌិតញឹម ចាន់លក្ខិណា បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

ដោយមានការចុះដឹកនាំផ្ទាល់ពីលោក គឺម ហុងសាន ព្រះរាជអាជ្ញារងបានប្រគល់ភារកិច្ចនេះទៅនគរបាលជំនាញពិនិត្យ និងប្រគល់ សពជូនក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តត្បូងឃ្មុំ៕

RELATED ARTICLES