Friday, August 15, 2025
Homeតារាខ្មែរអ្នកនាងពេជ្រ សោភា ២ឆ្នាំទៀត បំពេញបំណងសង្សារបានឬអត់?

អ្នកនាងពេជ្រ សោភា ២ឆ្នាំទៀត បំពេញបំណងសង្សារបានឬអត់?

អ្នកមេម៉ាយពេជ្រ សោភា កំពុងតែស្ទាក់ស្ទើរក្នុងឱរ៉ា ព្រោះតែប្រុសក្មេងឆឹម សក្កដា ដែលជាសង្សារបណ្ដូលចិត្តរបស់នាង បានរំអុកសុំដឹកដៃនាងក្រាបសំពះផ្ទឹមនៅឆ្នាំ២០២២ ខាងមុខនេះ ហើយបន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នា៤ឆ្នាំមក។

ការដែលសោភា នៅរែកចិត្តក្នុងការធ្វើភរិយាស្របច្បាប់របស់លោកសក្កដា នោះ ដោយសារតែនាងចង់មើលចិត្តថ្លើបប្រុសក្មេងរូបសង្ហានេះ ឲ្យកាន់តែបានស៊ីជម្រៅថែមទៀត ជៀសវាងកាខកចិត្តម្ដងទៀត នាំឲ្យនាងប្រឈមធ្លាក់ខ្លួនមេម៉ាយ២ភ្លើង។

ប៉ុន្ដែសក្កដា វិញ មិនគិតដូច្នេះទេ ព្រោះលោកអត់ចង់ពន្យារពេលយូរតទៅទៀត នាំតែខាតពេលនោះឡើយ ព្រោះថាឆ្នាំនេះលោកមានអាយុ៣៥ឆ្នាំទៅហើយ ខណៈសោភា ឈានចូលវ័យ៣៧ឆ្នាំ។

មជ្ឈដ្ឋានមហាជនមួយចំនួនទៀត បែរជាសង្ស័យថា ពេជ្រ សោភា មិនតក់ក្រហល់ក្នុងការធ្វើជាកូនក្រមុំរបស់សក្កដា នោះ ដោយសារតែនាងចង់តាមដានរឿងដែលគេថា សក្កដា ស្នេហាតែប្រុស គ្មានអារម្មណ៍ជាមួយស្រីភេទនោះទៅវិញ…។

ថ្វីត្បិតតែពេជ្រ សោភា ត្រូវប្រុសក្មងលួងលោមសុំរៀបការមែន តែនាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មិនច់រៀបការជាលើកទី២នោះទេ ដោយសារតែនាងធ្លាប់រៀបការម្ដងរួចទៅហើយ កាលពីឆ្នាំ២០១៥ ។

តារាហង្សមាសរូបនេះ ថែមទាំងថា នាងចង់សាងស្នេហ៍ដោយលាក់លៀម ជាងការបើកចំហ ហើយនាងថែមទាំងថា ជីវិតជាស្រីមេម៉ាយមានអីមិនល្អ ព្រោះពេលនេះនាងមានសិទ្ធិសេរីភាពពេញលេញ ចង់ទៅណាបានតាមចិត្ត គ្មានអ្នកណាហួងហែងឡើយ។

សោភា ក៏បានច្រានចោលចំពោះការលេចឮថា នាងនិងសក្កដា រស់នៅបន្ទប់ជាមួយគ្នាដូចប្ដីប្រពន្ធនោះដែរ ដោយនាងថា ម្ដាយនាងមិនស្លូតទេ បើដឹងថា នាងធ្វើអីចឹងមែន “ម៉ាក់ដឹង ម៉ាក់វ៉ៃ”។

ពេជ្រ សោភា ក្លាយជាតារាលេធ្លោក្នុងការលេងម៉ូដរថយន្ដទំនើបៗ នៅឆ្នាំ២០២០នេះ ដោយនាងជិះឡាន៣គ្រឿងឆ្លាស់គ្នា ដូចជា Porsche, Mercedes និង Range Rover ៕

RELATED ARTICLES