ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ZINVO LLC ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីនាំចូលស្តុក ចែកចាយនិងតាំងលក់នាឡិកា ម៉ាក ZINVO ក្លែងក្លាយ នៅតូបលេខ ខ.១១-៨៤ ផ្សារអូរឫស្សី និងផ្ទះលេខ១១សេ ផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។

សមត្តកិច្ចចម្រុះ បានរកឃើញវត្ថុតាង រួមមាន នាឡិកាក្លែងក្លាយ ម៉ាក ZINVO, GUCCI និង CASIO សរុបចំនួន៤៦៣១គ្រឿង និងសម្ភារ:វេចខ្ចប់មួយចំនួនទៀត។

ក្រោយពីធ្វើការឆែកឆេររួច សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់ យកទៅរក្សាទុកជាបណ្តោះអាសន្ន និងនាំខ្លួនម្ចាស់ទីតាំង ប្រុសស្រី ២នាក់ (ជាជនជាតិចិន) មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី៕

