ភ្នំពេញ ៖ បុរសម្នាក់បានចូលទៅរកសេវាផ្លូវភេទនៅក្នុងហាងម៉ាស្សាមួយកន្លែង លុះម៉ាស្សាសរសៃតូចធំ មិនទាន់ចប់ស្រួលបួលផង ស្រាប់តែត្រូវនារីម៉ាស្សាប្រាប់ថា ដល់ម៉ោង តែភាគីភ្ញៀវប្រុសថា អត់ទាន់ស្រួលផង សុំថែមម៉ោង ប៉ុន្តែភាគីស្រីម៉ាស្សាមិនព្រម ថែមទាំងបណ្តេញចេញ ទើបធ្វើឱ្យកើតជាជម្លោះប្រតាយប្រតប់គ្នា ដោយភ្ញៀវប្រុសឡាំប៉ាថា ភាគីស្រីបង្កាត់ភ្លើងរួចដើរចោល ជាហេតុធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់។

ហេតុការណ៍ជម្លោះប្រតាយប្រតប់ពីរឿងម៉ាស្សាអត់ទាន់ស្រួល ត្រូវស្រីដេញចេញនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចហាងម៉ាស្សា កោសជប់ យីហោ “ម៉ាស្សាទាន់សម័យ” ក្បែរច្រកចូលផ្សារប៉េសេ តាមបណ្តោយបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់ឈ្មោះម្នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1L-8805 បានចូលទៅក្នុងហាងម៉ាស្សាកោសជប់ ខាងលើតែម្នាក់ឯង បានជួបនារីម្នាក់ជាបុគ្គលិកបម្រើការនៅក្នុងនោះ បាននាំបុរសដែលជាភ្ញៀវចូលទៅក្នុងបន្ទប់ ដើម្បីធ្វើការម៉ាស្សា។

ប្រភពដដែល បានបន្តថា លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញភ្ញៀវប្រុសនិងនារីម៉ាស្សា បានដើរចេញពីបន្ទប់មកវិញ ទាំងពាក់មុខយក្ខដាក់គ្នា និងថែមទាំងបានឈ្លោះប្រកែកគ្នាមួយប្រាវទៀតផង រហូតក្លាយជាជម្លោះហិង្សារវាងបុរសជាភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងហាងម៉ាស្សា ដែលមានគ្នាស្រីប្រុស៥ទៅ៦នាក់។ បន្ទាប់មក បុរសជាភ្ញៀវនោះបានរត់ចេញមកខាងក្រៅ ស្រែកឱ្យគេជួយ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍ភ្លាមៗតែម្តង។

តាមសម្តីបុរសជាភ្ញៀវ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានចូលទៅក្នុងហាងម៉ាស្សាខាងលើ ក្នុងគោលបំណងរកសេវាផ្លូវភេទ លុះពេលចូលទៅដល់ គាត់ក៏បាននិយាយចរចារកសេវាបម្រើផ្លូវភេទជាមួយនារីជាបុគ្គលិកខាងលើ។ ដោយដំបូងឡើយ នារីជាបុគ្គលិកនោះបានទារតម្លៃ២៥ដុល្លារ សម្រាប់សេវាបម្រើផ្លូវភេទ ពេលនោះគាត់បានសុំបញ្ចុះតម្លៃ និងត្រូវរ៉ូវគ្នាក្នុងតម្លៃ២០ដុល្លារ ហើយគាត់បានបង់លុយឱ្យមុនថែមទៀតផង។

បុរសខាងលើ បន្តថា បន្ទាប់មក នារីជាបុគ្គលិកនោះក៏បាននាំគាត់ចូលទៅក្នុងបន្ទប់ រួចក៏បានរួមរ័កជាមួយគ្នាជិត១០នាទីក្រោយមក ខណៈពេលដែលកំពុងតែប្រតិបត្តិការជាមួយគ្នាមិនទាន់រួចរាល់ផង ស្រាប់តែនារីនោះបានផ្អាកប្រតិបត្តិការកណ្តាលទី ធ្វើឱ្យគាត់មានអារម្មណ៍ហេលហាលដូចទូកកណ្តាលមហាសមុទ្រ និងថែមទាំងដេញគាត់ឱ្យចេញពីបន្ទប់ ដោយប្រាប់ថា រួចហើយ ដល់ម៉ោងហើយ ។

បុរសដដែល បន្តទៀតថា តាំងពីដំបូងមិនបាននិយាយគ្នាពីរឿងគិតម៉ោងនោះទេ លុះមិនទាន់ដល់គោលដៅផង ទើបគាត់បានសុំថែមម៉ោង តែភាគីស្រីបានប្រកែកមិនព្រមដាច់ខាត ទើបធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្តរឿងស្រីបង្កាត់ភ្លើងហើយ ដើរចោល ក៏បានសួរនាំស្ត្រីម៉ាស្សានោះ រហូតឈ្លោះប្រកែកគ្នា ដោយនារីនោះបានទាក់ទងហៅបក្ខពួកប្រុសៗ៣ទៅ៤នាក់ មកពីខាងក្រៅ និងបានមកវាយគាត់តែម្តង។

ដោយឡែក តាមសម្តីនារីជាបុគ្គលិកហាងម៉ាស្សាខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានម៉ាស្សាឱ្យបុរសជាភ្ញៀវ ក្នុងតម្លៃ៣ម៉ឺនរៀល សម្រាប់រយៈពេលកន្លះម៉ោង លុះដល់ម៉ោងកំណត់ហើយ បុរសជាភ្ញៀវបានសុំថែមម៉ោង តែពេលនោះ នាងមិនព្រមនោះទេ។ លុះពេលចេញពីបន្ទប់មកវិញ បុរសជាភ្ញៀវបានបង់លុយមកឱ្យនាង និងបានយកលុយអាប់ឱ្យបុរសជាភ្ញៀវវិញដែរ ស្រាប់តែពេលនោះបុរសជាភ្ញៀវបានយកទូរស័ព្ទដៃមកថតរូបគាត់ ទើបគាត់គ្រវាសដៃបុរសជាភ្ញៀវ ដើម្បីកុំឱ្យបុរសថតរូបនាង។ ខណៈពេលនោះ បុរសជាភ្ញៀវក៏បានវាយមកលើរូបនាង និងវាយទៅលើបុរសម្នាក់ទៀតដែលជាអ្នកយាមម៉ូតូ នៅមុខហាងកើតហេតុថែមទៀតផង។
ក្រោយពេលកើតហេតុ ភាគីទាំងពីរបានចរចាសម្របសម្រួលគ្នា ហើយបុរសជាភ្ញៀវ ក៏បានជិះម៉ូតូចេញពីហាងម៉ាស្សា ដោយមិនបានដាក់ពាក្យបណ្តឹងគ្នានាំវែងឆ្ងាយនោះទេ៕