Thursday, August 14, 2025
Homeព័ត៌មានជាតិទាហានខ្មែរ ជាង១០០នាក់ ទទួលសញ្ញាបត្រភាសាបារាំង នៅស្ថានទូតបារាំង

ទាហានខ្មែរ ជាង១០០នាក់ ទទួលសញ្ញាបត្រភាសាបារាំង នៅស្ថានទូតបារាំង

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទាហាននៃកងយោធពលខេមរភូមិន្ទចំនួនជាង១០០នាក់ បានចូលរួមពិធីប្រគល់សញ្ញាបត្រភាសាបារាំង នៅស្ថានទូតបារាំងប្រចាំកម្ពុជា ក្រោមអធិបតីភាពលោកស្រីអេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ។

ទោះបីជាស្ថានភាពសិក្សាមិនអំណោយផល ដោយសារវិបត្តិជំងឺកូវីដ-១៩ ក្តី សិក្ខាកាមទាំងអស់ បានទទួលជោគជ័យក្នុងការប្រលងសញ្ញាបត្រភាសាបារាំង ហើយទទួលបានសញ្ញាបត្រនៅពេលនេះ។

លោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានវាយតម្លៃ​ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពលទាហាន ជាសិក្ខកាមទាំងអស់។ ភាសាបារាំង ផ្តល់ដល់ទា​ហាន​ខាងលើ នូវឱកាសពិសេសៗជាច្រើន មានដូចជា ការបំពេញកម្មសិក្សាបណ្តុះបណ្តាលនៅប្រទេសបារាំង និងការកាន់មុខតំណែងបញ្ជាការនៅក្នុងប្រតិ​បត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ​ (OMP)។

គួរកត់សម្គាល់ថា ប្រទេសកម្ពុជា ខិតខំប្រឹងប្រែងក្នុងការគាំ​ទ្រការប្តេជ្ញាចិត្តរបស់ស្រ្តីយោធាវ័យក្មេង ដែលជាលក្ខណៈវិនិច្ឆ័យជ្រើសរើសមួយ របស់អង្គការសហប្រជាជាតិ សម្រាប់ប្រតិបត្តិការ​រក្សាសន្តិភាព៕

RELATED ARTICLES