នៅក្នុង “ព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆិកា” ចំនួនអ្នកមានផ្ទុកជំងឺកូវីដ-១៩ មានចំនួនកើនឡើងដល់១៤នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ ខែវិច្ឆិកា ចំនួន៣៣៣២នាក់ (នៅភ្នំពេញ និងខេត្តចំនួន៧) តែការវិភាគអាចធ្វើបានតែ២២៤៨សំណាក ដែលក្នុងចំនួននេះ លទ្ធផលបង្ហាញថា មានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន១៤នាក់។

ដោយឡែក នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៨ខ្សែ នៅខេត្តសៀមរាប សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការសង្ស័យពាក់ព័ន្ធ សូមទៅធ្វើសំណាកនៅវិទ្យស្ថានប៉ាស្ទ័រ ដោយមិនគិតថ្លៃនោះទេ។

សម្តេចហ៊ុន សែន ក៏បានប្រសិទ្ធនាមករណីផ្ទហនូវករណីកូវីដ-១៩ ថ្មី ជា “ព្រឹត្តិការណ៍ ៣៨វិច្ឆិកា” ដើម្បីបញ្ចៀសនូវការរើសអើងណាមួយកើតមានឡើងជាយថាហេតុ៕

