Tuesday, August 12, 2025
Homeព័ត៌មានសិល្បៈសម្តេចហ៊ុន សែន ជូនថវិកា២ម៉ឺនរៀល ក្នុង១ថ្ងៃ ឲ្យក្រុមគ្រួសារក្រីក្រ ដែលកំពុងធ្វើចត្តាឡីស័ក

សម្តេចហ៊ុន សែន ជូនថវិកា២ម៉ឺនរៀល ក្នុង១ថ្ងៃ ឲ្យក្រុមគ្រួសារក្រីក្រ ដែលកំពុងធ្វើចត្តាឡីស័ក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានសម្រេចសាច់សប្រាក់ចំនួន១០០០លានរៀល ជូនទៅអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីចែកជូនក្រុមគ្រួសារក្រីក្រ ដែលកំពុងធ្វើចត្តាឡីស័ក រយៈពេល១២ថ្ងៃ ក្រោយពីមាន“ព្រឹត្តិការណ៍ ២៨វិច្ឆិកា”។

សម្តេច ហ៊ុន សែន បានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីមុននេះបន្តិចថា “បងប្អូនជនរួមជាតិ! ព្រឹកមិញនេះ ខ្ញុំសម្រេចឱ្យបញ្ចេញសាច់ប្រាក់ជាង១០០០លានរៀល ជូនទៅរាជធានីខេត្ត នៅទូទាំងប្រទេស សម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក ដែលគ្រួសារនីមួយៗនឹងទទួលបាន២ម៉ឺនរៀល ក្នុងមួយថ្ងៃ ដែលមានរយៈពេល១៥ថ្ងៃ ដែលថវិកាសរុបទទួលបាន៣០ម៉ឺនរៀល ក្នុង១គ្រួសារ”។

សម្តេចបន្ថែមថា “សូមកុំមានការភាន់ច្រឡំថា ខ្ញុំតម្រូវឱ្យធ្វើចត្តាឡីស័ក១៥ថ្ងៃ។ ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ តែខ្ញុំផ្តល់ជូនថវិកាសម្រាប់១៥ថ្ងៃ ក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។ ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ-១៩នេះ”។

គួបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា មានករណីឆ្លងវីរុសកូវីដ-១៩ ចំនួន១៩នាក់ ដោយមនុស្ស១៤នាក់ បានឆ្លងក្នុង “ព្រឹត្តិការណ៍ ២៨វិច្ឆិកា” ៕

RELATED ARTICLES