Tuesday, August 12, 2025
Homeតារាខ្មែរម៉ូលីកា បើកហាង លក់តាម Online ២ឆ្នាំសោះ សល់ទ្រព្យច្រើនដល់ម្ល៉ឹង

ម៉ូលីកា បើកហាង លក់តាម Online ២ឆ្នាំសោះ សល់ទ្រព្យច្រើនដល់ម្ល៉ឹង

ពិតជាធ្វើឲ្យកក្រើកយ៉ាងខ្លាំងសម្រាប់ទីផ្សារ Online ដែលអតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា បានបង្ហាញនូវសមិទ្ធិផលដែលនាងទទួលបានជាការសម្រេចក្ដីស្រម៉ៃក្នុងជីវិត ក្នុងនោះ មានផ្ទះវីឡាតម្លៃជាង៣០ម៉ឺនដុល្លារ និងរថយន្ដទំនើបៗដល់ទៅ៤គ្រឿងតែម្ដង ដូចជា Range Rover, Ford 2020, Alphard និង Juguar ។

តាមរយៈការសល់ទ្រព្យទាំងនេះក្នុងដៃ បញ្ជាក់កាន់តែច្បាស់ថា ម៉ូលីកា ជោគជ័យក្នុងអាជីព Online កាន់តែខ្លាំង ហើយទ្រព្យទាំងនេះផ្ដើមចេញពីទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ ពីការចាប់ផ្ដើមរកស៊ីលក់ជ្រក់ជើងមាន់ និងឈានមកបើកហាង “NK Molika Trending Co.Ltd” កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ពោលគឺរយៈពេលដែលវាយលុយទីផ្សារ Online ត្រឹមជិត២ឆ្នាំនេះ ម៉ូលីកា មានទ្រព្យរាប់សែនដុល្លារក្នុងដៃ។

ម៉ូលីកា បានបញ្ចេញសារថា ”លើលោកនេះ ក្រៅពីភ្លៀង គ្មានអីធ្លាក់ពីលើមេឃទេ អ្នកណាប្រឹង អ្នកហ្នឹងបាន”។

ក្រៅពីដាក់គោលដៅធំក្នុងវិស័យ Online នោះ ម៉ូលីកា ក៏មិនភ្លេចការធ្វើទានដែរ ដោយថ្មីៗនេះ នាងបានទៅចែកអំណោយដល់ពេលរដ្ឋនៅខេត្តកំពង់ចាម និងផ្ដល់សម្ភារៈ និងថវិកាមួយចំនួន ដល់បុរសម្នាក់ឈឺស្លាប់មួយចំហៀងខ្លួនផងដែរ បន្ទាប់ពីនាងបានបរិច្ចាគថវិកាផ្ទួនៗដល់កុមារកំព្រា នៅអង្គការសប្បុរសធម៌កម្ពុជបុត្រ ខេត្តសៀមរាប។

ដោយឡែក ក្រៅពីជោគជ័យក្នុងមុខជំនួញនោះ ម៉ូលីកា ដែលដឹកដៃលោកឆានុន រៀបការកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នោះ ពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គល ក្រោយទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះនុន ច័ន្ទម៉ូនីតា អាយុជាង៤ខែ៕

RELATED ARTICLES