Thursday, August 7, 2025
Homeព័ត៌មានជាតិផ្សារទំនើបអ៊ីអន១ បើកដំណើរការអាជីវកម្មឡើងវិញ ក្រោយផ្អាក៣ថ្ងៃ

ផ្សារទំនើបអ៊ីអន១ បើកដំណើរការអាជីវកម្មឡើងវិញ ក្រោយផ្អាក៣ថ្ងៃ

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នេះ ដោយមានគោលការណ៍ឯកភាពពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាំចក្រកម្ពុជា ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យផ្សារទំនើបអុីអន១ បើកដំណើរការឡើងវិញ ក្រោយផ្អាកអាជីវកម្មចំនួន៣ថ្ងៃ បន្ទាប់ពីផ្ទុះនូវព្រឹត្តការណ៍ “សហគមន៍ ២៨វិច្ឆិកា” ដែលមនុស្សជាង៣០០០នាក់ ត្រូវបានយកសំណាកពិនិត្យ លទ្ធផលឃើញអវិជ្ជមានកូវីដ-១៩។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល យក់ សម្បត្តិ បានប្រាប់អ្នកសារព័ត៌មានថា ដោយមានមានការស្នើសុំពីម្ចាស់ផ្សារទំនើបអ៉ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងសុខាភិបាល បានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ស្នើសុំគោលការណ៍ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចឲ្យបើកដំណើរការអាជីវកម្មឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ ដោយតម្រូវឲ្យ​អនុវត្តវិធានការសុខាភិបាល ជាចាំបាច់។

គួរបញ្ជាក់ ស្ត្រីម្នាក់ជាភរិយាមន្ត្រីជាន់ខ្ពស់ពន្ធនាគារ ត្រូវបានក្រសួងសុខាភិបាល ពិនិត្យមានឃើញផ្ទុកវិជ្ជមានកូវីដ-១៩ ក្រោយពេលដែលស្ត្រីរូបនោះបានទៅចូលផ្សារទំនើបអុីអន១ ទិញអីវ៉ាន់ និងញាំអាហារ។ ភ្លាមៗនោះ ក្រសួងក៏សុំគោលការណ៍ពីរដ្ឋាភិបាល ដើម្បីផ្អាកអាជីវកម្មផ្សារទំនើបនេះជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ។

យ៉ាងណា មនុស្សដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្ត្រីរូបនោះ មានចំនួន៣២០១នាក់ ត្រូវបានក្រសួង យកសំណាកទៅពិនិត្យ ឃើញលទ្ធផលអវិជ្ជមានកូវីដ-១០​ ទាំងអស់៕

RELATED ARTICLES