Sunday, August 3, 2025
Homeព័ត៌មានជាតិសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ចាប់​ផ្តើម​បើក​ទទួល​ការ​កក់​បន្ទប់​នៅ​ខែ​មករា ​ខាង​មុខ​នេះ​

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ចាប់​ផ្តើម​បើក​ទទួល​ការ​កក់​បន្ទប់​នៅ​ខែ​មករា ​ខាង​មុខ​នេះ​

សណ្ឋាគារ ផ្កាយ៥ លំដាប់​អន្តរជាតិ​ ហៃយ៉ាត់​ រីជិនស៊ី ភ្នំពេញ​ បាន​ចាប់​ផ្តើមបើក​​ទទួល​​ការ​​កក់​​របស់​ភ្ញៀវ​​​ចាប់ពីថ្ងៃទី​១៥​ មករា ២០២១ ខាងមុខនេះហើយ។

ភ្ញៀវ​ទេសចរណ៍ អ្នកជំនួញ​ ទាំង​ជាតិ​ និងអន្តរជាតិ​​អាច​កក់​បន្ទប់​នៅ​សណ្ឋាគារ​ ហៃយ៉ាត់ រីជិនស៊ី​ ភ្នំពេញ ដែល​មានបន្ទប់​ប្រណិត​ៗដល់​ទៅ២៤៧បន្ទប់។

អតិថិជនទាំង​​អស់​អាចកក់​បន្ទប់បានតាមរយៈគេហទំព័រ​របស់​ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្ទាល់៖ http://www.Hyattregencyphnompenh.com

សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ មាន​ទីតាំង​ស្ថិតនៅ​ចំកណ្តាល​ទីក្រុងភ្នំពេញ នៅក្បែរ​សារ​មន្ទីរ​ជាតិ ព្រះ​​បរមរាជវាំង​ សាកល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​​សិល្បៈ​​​ សាលវិចិត្រសិល្បៈ​  វាលព្រះមេរុ ផ្សារ​រាត្រី​ ​​វត្ត​អារាម​ ​​​និង​ទន្លេ​​ចតុមុខ​ ​ដែលផ្តល់ភាពងាយ​ស្រួល​ដល់ភ្ញៀវជាតិ​ និង​អន្តរជាតិក្នុងដំណើរទស្សនកិច្ចនៅទីក្រុងភ្នំពេញ​ ។​  

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ​​ក៏មានភោជនីយដ្ឋាន​​ប្រណីត ​សាល​ប្រជុំ​ដ៏ទំនើប​ បន្ទប់​ស្ប៉ា​ ​ស្កាយបាដ៏ស៊ីវិល័យ​​ ព្រមទាំង​​សេវា​កម្មជាច្រើន​ទៀត ដើម្បី​បំពេញ​គ្រប់​សេចក្តី​ត្រូវការ​របស់​អតិថិជន​ពី​​គ្រប់​ទិសទី៕

RELATED ARTICLES