Sunday, August 3, 2025
Homeព័ត៌មានជាតិស្ត្រីអនាម័យភ្លេចខ្លួនបន្តិច ដើរចូលធ្វើសកម្មភាព ហើយស្ទុះវឹងចេញ

ស្ត្រីអនាម័យភ្លេចខ្លួនបន្តិច ដើរចូលធ្វើសកម្មភាព ហើយស្ទុះវឹងចេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១២ថ្ងៃត្រង់ កម្លាំងជំនាញ របស់អធិការដ្ឋានខណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃ២ បានធ្វើការឃាត់ជនសង្ស័យ ម្នាក់ពីបទលួច បន្ទាប់ពីជននេះលួចយកទូរស័ព្ទជនរងគ្រោះចំនួន២គ្រឿង នៅចំណុចផ្ទះលេខ១៩ ផ្លូវ២០៥ ក្រុម៤២ ភូមិ១០ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលសមត្ថកិច្ច។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនក្នុងអំពើលួចនេះ មានឈ្មោះចាន់ បូរ៉ា ហៅឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៣៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបមិនពិតប្រាកដ។

ចំណែកជនរងគ្រោះឈ្មោះអែម គុណ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងសាលារៀន ដែលមានផ្ទះលេខ១៩ ផ្លូវលេខ២០៥ ក្រុមទី៤២ ក្នុងភូមិ១០ សង្កាត់ទួលព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរបុគ្គលិកផ្នែកអនាម័យ។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងដែរថា ពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាង ទូរស័ព្ទ២គ្រឿង ម៉ាក OPPO ពណ៌ទឹកប្រាក់ ស៊ីមលេខ ០៩៦ ៥៩៧ ៥២៤៣ និង ម៉ាក VIVO ពណ៌ក្រហម ស៊ីមលេខ ០៨៨ ៣២៩ ៤៨០១។

ទូរស័ព្ទទាំង២ម៉ាកខាងលើ ជារបស់ជនរងគ្រោះដែលដកហូតពីជនសង្ស័យ ហើយត្រូវសមត្ថកិច្ចប្រគល់ឱ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោកម៉ុង ដារ៉ា ព្រះអាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីឱ្យផ្នែកជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមច្បាប់ជាបន្ត៕

RELATED ARTICLES