Saturday, August 2, 2025
Homeតារាខ្មែរអុញ!!! នាងឃ្មឹប មានរឿងអីទៀតហើយ បានផ្អើលបែបនេះ

អុញ!!! នាងឃ្មឹប មានរឿងអីទៀតហើយ បានផ្អើលបែបនេះ

ភ្នំពេញ៖ អតីតតារាកំប្លែង និងអតីតភរិយានាយហុងដា នាងឃ្មឹប ត្រូវបានគេប្រទះឃើញដើរឡើងលើស្ពានជ្រោយចង្វារ បំណងលោតទឹកសម្លាប់ខ្លួន តែបានបុរសម្នាក់ជួយសង្គ្រោះទាន់វេលា នឹងនាំឡើងកង់៣ ដឹកចេញពីកន្លែអកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់អាធ្រាត្រ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នោចំណុចស្ពានជ្រោយចង្វារ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនាងឃ្មឹប បានដើរឡើងលើស្ពានជ្រោយចង្វារតែម្នាក់ឯង ដោយទឹកមុខស្រងូតស្រងាត់ បំណអមកលោតទឹកសម្លាប់ខ្លួន ភ្លាមនោះគេក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ច មកធ្វើអន្តរាគមន៍ជួយលួងលោមឃាត់នាងកុំឲ្យគិតខ្លីបែបនេះ។

ប្រភពបន្តថា ភ្លាមនោះក៏មានបុរសម្នាក់ពាក់អាវពណ៌ប្រផេះ ស្លៀកខោខូវប៊យពណ៌ខ្មៅ ដោយអះអាងថាជាប្តីរបស់នាងឃ្មឹប មកជួយឃាត់ ហើយបានប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលនាំឲ្យនាងឃ្មឹប សម្រេចចិត្តមកលើស្ពានជ្រោយចង្វារ លោតទឹកសម្លាប់ខ្លួននេះ គឺមូលហេតុមកពីរឿងប្រចណ្ឌ។ ហើយបុរសរូបនោះក៏បានគ្រាហ៍នាងឃ្មឹប ឡើងលើកង់៣ ជិះចេញទៅបាត់ពីកន្លែងកើតហេតុ៕

RELATED ARTICLES