Saturday, August 2, 2025
Homeតារាខ្មែរសុខ ស្រីម៉ុច សម្រស់មិនធ្លាក់ចុះ ក្រោយបាត់មុខមួយអន្លើ

សុខ ស្រីម៉ុច សម្រស់មិនធ្លាក់ចុះ ក្រោយបាត់មុខមួយអន្លើ

ភ្នំពេញ ៖ តារាសម្តែង កញ្ញាសុខ ស្រីម៉ុច ទោះជាពេលនេះអាជីពសិល្បៈរបស់នាងហាក់មានភាពស្ងប់ស្ងាត់បន្តិច អំឡុងពេលផ្ទុះជំងឺកូវីដ-១៩ក្ដី ប៉ុន្តែរូបសម្រស់របស់តារាស្រីរូបនេះ ហាក់ពុំមានការបាត់ស្រុតចុះឬថមថយឡើយ។

ការរក្សាបានសម្រស់ក្មេងជាងវ័យនេះដែរ បច្ចុប្បន្នតារាស្រីកញ្ញាសុខ ស្រីម៉ុច ក៏មានការប្រែប្រួលខ្លាំងទាំងជីវភាពរស់នៅប្រចាំថ្ងៃ និងភាពហ៊ឺហា ប្រើប្រាស់របស់មានតម្លៃថ្លៃៗ មិនចាញ់តារាស្រីដទៃទៀតឡើយ។ មិនតែប៉ុណ្ណោះ ស្រីម៉ុច ក៏កាន់តែមានការតែងខ្លួនប្លែក និងសិចស៊ីខ្លាំងជាងមុនទៀតផង។

ការរក្សាបានទីផ្សារសិល្បៈតាមរយៈការចេញសម្តែង ច្រៀង និងការលេងខ្លួនចូលចិត្តភាពសិចស៊ីពីកញ្ញាសុខ ស្រីម៉ុច ពេលនេះ ក៏ត្រូវទស្សនិកជនមួយចំនួនយល់ថា នាងនៅតែអាចក្តាប់បានឱកាសចេញកើបលុយ ដើម្បីតម្រូវជីវភាពនិងភាពហ៊ឺប្រចាំថ្ងៃ។

តារាម្តែងសុខ ស្រីម៉ុច បញ្ជាក់ថា ចំពោះអាជីពសិល្បៈបច្ចុប្បន្ន នៅតែមានដំណើរការល្អដូចមុន គ្រាន់តែពេលខ្លះនាងហាក់រាងរយាលបន្តិច ព្រោះជាប់រវល់ការងារផ្ទាល់ខ្លួនខាងក្រៅ។

ស្រីម៉ុច បន្ថែមទៀតថា បច្ចុប្បន្នក៏មានការការទាក់ទងហៅចេញច្រៀង និងថតសម្តែងជាបន្តបន្ទាប់ពីបណ្តាស្ថានីយទូរទស្សន៍ និងផលិតកម្មភាពយន្តក្នុងស្រុកមួយចំនួនផងដែរ។ នាងតាំងចិត្តថា ទោះជារវល់ការងារខាងក្រៅយ៉ាងណា ក៏មិនបោះបងអាជីពសិល្បៈដែលបានតស៊ូជាច្រើនឆ្នាំមកហើយនេះឡើយ៕

RELATED ARTICLES