Wednesday, July 30, 2025
Homeតារាខ្មែរអាន គុណកូឡា រៀបការទាំងប្រថុយបាត់ទៅហើយ

អាន គុណកូឡា រៀបការទាំងប្រថុយបាត់ទៅហើយ

ទោះជាស្ទាក់ស្ទើរចិត្តដោយសារតែកូវីដ-១៩ មិនទាន់ស្ងាត់ មិនចង់ប្រថុយរៀបការទាំងសោះកក្រោះក្ដី តែទីបំផុតតារាចម្រៀងផលិតកម្ម M អាន គុណកូឡា បានរៀបការស្ងាត់ៗទៅហើយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ជាមួយអ្នកជំនួញទិញលក់ត្បូង អ្នកនាងសេក ថារ័ត្ន ដែលរៀបចំនៅបុរីផ្ល័ររ៉ា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នេះជាការៀបការយ៉ាងប្រថុចញ៉ុចបំផុតរបស់អ្នកចម្រៀងគុណកូឡា ខណៈដែលភ្ញៀវចូលរួមមានតែក្រុមគ្រួសារទាំងសងខាង និងមិត្តភក្ដិជិតដិតបំផុតប៉ុណ្ណោះ ហើយការប្រគំតន្រ្ដី និងគម្រោងផឹកស៊ីទាំងឡាយ ត្រូវបានលុបចោល។

ទោះជាយ៉ាងណា អាន គុណកូឡា បានសន្យាជាមួយមិត្តរួមអាជីពថា រូបគេនឹងធ្វើពិធីរៀបមង្គលការធំម្ដងទៀត នៅពេលដែលស្ងាត់កូវីដ-១៩ នាពេលខាងមុខនេះ ដែលពេលនោះនឹងហៅភ្ញៀវដល់ទៅ៨០តុឯណោះ។

អាន គុណកូឡា បានភ្ជាប់ស្នេហ៍ជាមួយអ្នកនាងសេក ថារ័ត្ន រយៈពេលជាង៣ឆ្នាំមកហើយ ទើបរៀបគម្រោងដឹកដៃគ្នាចូលរោងការលើកដំបូង កាលពីខែឧសភា ឆ្នាំ២០២០។ ប៉ុន្ដែដោយសារតែជំងឺកូវីដ-១៩ កំពុងផ្ទុះ ទើបគុណកូឡា កំណត់ពេលរៀបការជាលើកទី២ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ជាថ្មីម្ដងទៀត។

យ៉ាងណា ការរៀបចំមង្គលការលើកនេះ អាន គុណកូឡា ស្ទើរតែលុបចោលម្ដងទៀតទៅហើយ ព្រោះតែកូវីដ-១៩ បានផ្ទុះជាថ្មី ហើយក្រសួងសុខាភិបាល បានហាមស្នើសុំប្រជាជនពន្យារពេលរៀបការ ឬផ្អាក នៅពេលនេះ ទើបធ្វើឲ្យកូឡា ស្រងាកចិត្ត។

ប៉ុន្ដែដោយសារតែមិនចង់ខកចិត្តជាលើកទី២ ទើបគុណកូឡា សម្រេចចិត្តដឹកដៃប្រពន្ធ អ្នកនាងថារ័ត្ន រៀបការទាល់តែបាន បើទោះជាពិធីនោះមានតែក្រុមគ្រួសារទាំងខាងចូលរួមក្ដី។

អតីតតារតាចម្រៀង CB, BIGMAN និងសាន់ដេ រូបនេះ ធ្លាប់បានឲ្យដឹងថា ក្រោយមានប្រពន្ធនេះ លោកនៅតែបន្ដអាជីពចម្រៀងជាធម្មតា ព្រោះភរិយារបស់លោកមិនបានហាមការច្រៀងសម្ដែងរបស់លោកឡើយ។

ទោះជាយ៉ាងណា លោកកូឡា ថា ពេលនេះលោកបានបន្ថែមអាជីពថ្មីមួយទៀតនោះ គឺការរកស៊ីផ្នែកជួញត្បូង ជាមួយភរិយា៕

RELATED ARTICLES