Wednesday, July 30, 2025
Homeតារាខ្មែរឆ័យលី ដាឡែន ព្រមានអ្នកទើស... ប្រយ័ត្នជាតិក្រោយ មាត់ធំជាងក្បាល

ឆ័យលី ដាឡែន ព្រមានអ្នកទើស… ប្រយ័ត្នជាតិក្រោយ មាត់ធំជាងក្បាល

ភ្នំពេញ ៖ តារាសម្តែងរូបស្រស់ ឆ័យលី ដាឡែន បានបញ្ចេញប្រតិកម្មទៅនឹងអ្នកដែលចូលចិត្តទើសនឹងរឿងរបស់នាង ជាពិសេសក្រោយពីនាងបានបង្ហោះរូបភាពតាមគណនីបណ្តាញសង្គម​ហ្វេសប៊ុក របស់នាង ដើម្បីផ្សាយលក់ផលិតផល ឡេរក្សាសម្រស់ បែជាមានអ្នកទើស និងរិះគន់ដៀមដាមនាងរឿងដើមទ្រូង ឬសុដន់ (ដោះ) ធំទៅវិញ ទើបធ្វើឲ្យអ្នកនាងឆ័យលី ដាឡែន ឆួលចុងច្រមុះ ក៏ប្រតិកម្មឆ្លើយតបថា ឆ្ងល់មនុស្សឥឡូវ ចូលចិត្តទើសគេម៉្លេះ មាត់ទំនេរខ្លាំង ចេះតែរមាស់មែន? ប្រយ័ត្នពេលងាប់ទៅ នៅឋាននរក គេកាត់អណ្តាតចោល ឬជាតិក្រោយ ចាប់ជាតិថ្មី មាត់ធំជាងក្បាលទៅ។

តារាសម្តែងរូបស្រស់​ដែលក្រោយមានប្តី បែកសាច់ទ្រលុកទ្រលន់ ឆ័យលី ដាឡែន បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ថា «

ឆ្ងល់មនុស្សយើងឥឡូវ​ ចូលចិត្តទើសគេម៉េះ​ មាត់ហ្នឹងទំនេរខ្លាំងមែន?  ចុះបើមើលឃើញហើយ នៅឲ្យស្ងៀមទៅវាថី​ រមាស់មែន?  ខ្លួនគេក៏ចេះមើលខ្លួនគេដែរ​ គេដឹងខ្លួ​នគេច្បាស់ណាស់​ គិតតែខ្លួនឯងឲ្យល្អ ហើយស្អាតទៅ​ កុំទៅខ្វល់រឿងគេ​! ដែលឮពាក្យថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង​ យល់អត់?   តិចក្រែងពេលងាប់ទៅ​ នៅឋាននរក គេកាត់អណ្តាតចោល​ ឬចាប់ជាតិថ្មី តិចមាត់ធំជាងក្បាល»។

ជុំវិញប្រតិកម្មរបស់អ្នកនាងឆ័យលី ដាឡែន ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំយោបល់បញ្ជាក់បន្ថែមពីលើសំណេរតាមហ្វេសប៊ុក របស់អ្នកនាងខាងលើនេះបានទេថា​ អ្នកចូលចិត្តទើសនឹងអ្នកនាង រហូតអ្នកនាងប្រតិកម្មខាងលើនេះ តើគេទើសអ្នកនាង លើចំណុចអ្វី?​

ទោះជាយ៉ាងណា បើតាមការចូលទៅបញ្ចេញយោបល់ (Comment) របស់អ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួន ក្នុងគណនីហ្វេសប៊ុក របស់អ្នកនាងឆ័យលី ដាឡែន ចំពោះការបង្ហោះរូបភាពរបស់នាង ឃើញថា មានគណនីហ្វេសប៊ុក មួយចំនួនដែលអ្នកនាងឆ័យលី ដាឡែន ហៅ «ពួករមាស់ ចូលចិត្តទើសគេ» នោះ (ភាគច្រើនជាបុរស) បានប្រើពាក្យដៀមដាមដល់ដើមទ្រូងដ៏ធំទ្រលុទ្រលន់ស្អាតរបស់នាងតែម្តង តាមរយះសំណេរ Comment មួយចំនួនដែលយើងសូមដកស្រង់មកបង្ហាញជួននៅពេលនេះ មានដូចជា ៖ ធំរបស់គេមែន! ធំជាងមុខទៀត! ឈាមច្រមុះបាត់ហើយ! ធំកាដុកៗហ្មងហ្អាស! កំប៉េះគូទកូនក្មេង ស្អាត …។

ចំណែកមិត្តភក្តិមួយចំនួនរបស់អ្នកនាងឆ័យលី ដាឡែន បន្ទាប់ពីបានឃើញប្រតិកម្មរបស់ដាឡែន ខាងលើនេះ ពួកគេបានបញ្ចេញយោបល់ (Comment) ថា កុំទៅខ្វល់នឹងប្រភេទមនុស្សអ៊ីចឹង ពួកដែលចូលចិត្តទើសគេហ្នឹង គេហៅថា ពួកច្រណែនតែម្តង។

ក្នុងនោះ យើងសូមដកស្រង់សំណេរ Comment មួយចំនួន មកបង្ហាញជូនដូចខាងក្រោម ៖

-មនុស្សអ៊ីចឹង​គេហៅថា ច្រណែនហើយបង កុំទៅខ្វល់នឹងប្រភេទមនុស្សអ៊ីចឹង។

-មនុស្សប្រភេទហ្នឹងសម្បូរណាស់ នៅណាក៏មានដែរចេ។

-អ្នកណានិយាយទៀតហើយសម្លាញ់?

-កុំរេតាមខ្យល់ កុំខ្វល់តាមគេថា កុំសោកាតាមចិត្តខឹង។

-មនុស្សឥឡូវចូលចិត្តទើសគេ តែភ្លេចមើលពីខ្លួនឯង ចូលចិត្តទើសគេ ទាំងដែលខ្លួនមិនមានអ្វីលើសគេណាបងស្រី។

-គិតវិជ្ជមានវិញបង​ កុំខឹងនាំចាស់​ មកពីយើងមានតម្លៃ ទើបគេទើស​ បើយើងជាមនុស្សគ្មានតម្លៃ គេមិនទើសទេ​ សប្បាយចិត្ត អារម្មណ៍ល្អវិញបង

-កុំខ្វល់ច្រើន គិតអ្វីដែលល្អៗ វិជ្ជមាន ហើយធ្វើអ្វីដែលសប្បាយៗ ឲ្យជីវិតមានន័យ អ្នកទើសគេ ពេលខ្លះរកអ្វីប្រៀបមិនបាននឹងអ្នកត្រូវគេទើសទេមើលទៅ…។

គួរកត់សម្គាល់ថា មុនពេលបញ្ចេញសំណេរប្រតិកម្មទៅអ្នកចូលចិត្តទើស ខាងលើនេះ​ ឆ័យលី ដាឡែន បានសរសេរក្នុងគណនីហ្វេប៊ុក របស់នាងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ថា «មនុស្សយើងម្នាក់ៗ អ្នកណាក៏ធ្លាប់ធ្វើខុសដែរ​ តែពេលខ្លះ អ្វីដែលយើងភ្លេចហើយ កុំរំលឹកវាអី​ ហើយបើដំបៅមិនឈឺទេ កុំយកឈើឆ្កឹះអី​ សង្ឃឹមថានឹងយល់? បើមិនជួយអីខ្ញុំទេ កុំជាន់ខ្ញុំបន្ថែម​ ហើយកុំនិយាយច្រំដែលៗ​ ខ្ញុំមិនមែនមនុស្សស៊ីជោរទេ​ តែបើបង្អាប់​ ឬមើលងាយខ្ញុំ​ គឺខ្ញុំមិនខឹងទេ​ តែខ្ញុំស្អប់…»។ 

ឆ័យលី ដាឡេន បានសរសេរបន្ថែម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ថា «មុខខ្ញុំ អ្នកណាក៏ថាកាចដែរ មែន! ខ្ញុំទទួលស្គាល់ថា ខ្ញុំកាចមែន តែខ្ញុំអត់ពិសពុលទេ ពេលខ្លះមានអារម្មណ៍ថានៅម្នាក់ឯងក៏ល្អម៉្យាងដែរ មិនមានមិត្តក៏ម្យ៉ាង ព្រោះមិត្តខ្លះពិសពុលជាងការគិតទៅទៀត

នៅមុខល្អ ក្រោយខ្នងលួចពេបជ្រាយ និងចាក់ពីក្រោយខ្នង។ មិត្ត មានល្អនិងអាក្រក់ តែមិត្តល្អ កម្រមានណាស់…»។

សូមរំលឹកថា តារាសម្តែង ឆ័យលី ដាឡែន បានរៀបការជាមួយកំលោះដែលមានអាយុក្មេងជាងនាង ដល់ទៅ១០ឆ្នាំ ឈ្មោះ ឧត្តម ស៊ីដារ៉ា នៅស្រុកកំណើតរបស់នាង នាខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ។ បន្ទាប់មក នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ នាងនិងស្វាមី បានមកធ្វើពិធីកាត់ចំណងដៃ នៅភ្នំពេញ បន្ថែមទៀត ដោយបានអញ្ជើញតារាសិល្បៈល្បីៗជាច្រើន ចូលរួម។

ឆ័យលី ដាឡែន បានឲ្យដឹងក្នុងថ្ងៃរៀបការនោះថា នាងនិងស្វាមី បានស្រឡាញ់និងមើលចិត្តគ្នា ដល់ទៅ ៦ឆ្នាំ មុននឹងសម្រេចដឹកដៃគ្នាចូលរោងការ តាមប្រពៃណីខ្មែរ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក​មាមដំណឹងចចាមអារ៉ាមថា ឆ័យលី ដាឡែន បានបែកបាក់ពីស្វាមីក្មេងនោះ តែរហូតមកដល់ពេលនេះ មិនទាន់មានការបកស្រាយបញ្ជាក់ បំភ្លឺពីសាមីខ្លួនទាំងពីរនាក់នៅឡើយ ខណ:ដាឡែន មិនដែលបង្ហាញរូបភាពគូជាមួយបុរសជាស្វាមីនាងទៀតទេ នៅប៉ុន្មានខែចុងក្រោយនេះ៕

RELATED ARTICLES