Sunday, July 27, 2025
Homeព័ត៌មានជាតិប្រពន្ធមកដល់ ឲ្យប្តីឡើងកង់៣ ទៅផ្ទះវិញ ក្រោយម្នាក់ៗផ្អើលជួយ

ប្រពន្ធមកដល់ ឲ្យប្តីឡើងកង់៣ ទៅផ្ទះវិញ ក្រោយម្នាក់ៗផ្អើលជួយ

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែគិតខ្លីឡើងមកលើស្ពានជ្រោយចង្វា រួចលោតចូលទៅក្នុងទឹកទន្លេ បំណងសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបានប្រជានេសាទក្បែរនោះ ប្រទះឃើញជួយស្រង់ឡើងលើគោក បានទាន់ពេល ប្រគល់ឱ្យសមត្ថកិច្ច ទាក់ទងហៅប្រពន្ធមកទទួលយកត្រឡប់ទៅផ្ទះវិញ។

ករណីលោតទឹកសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសដែលលោតទឹកសម្លាប់ខ្លួននោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានអាយុប្រមាណជាង ៣០ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរូបនោះមិនដឹងជាធ្វើដំណើរក្នុងទិសដៅពីណាទៅណានោះទេ ស្រាប់តែឃើញឡើងមកដល់លើស្ពានជ្រោយចង្វា បានឡើងតោងបង្កាន់ដៃស្ពាន រួចស្ទុះលោតចូលទៅក្នុងទឹក ទាំងកំរោល ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញកន្លែងកើតហេតុតែម្តង។ឪ

ប្រភពដដែល បន្តថា ខណៈនោះមានប្រជានេសាទនៅក្បែរនោះ ប្រទះឃើញទាន់ ក៏ចេញទូក ទៅសង្គ្រោះទាន់ពេលវេលា មិនបណ្តាលឱ្យមានគ្រោះថ្នាក់នោះទេ។

យ៉ាងណា គេមិនដឹងថា បុរសខាងលើ មានវិបត្តិផ្លូវចិត្តរឿងអ្វីនោះទេ ទើបដាច់ចិត្តប៉ុនប៉ងបញ្ចប់ជីវិតខ្លនឯងបែបនេះ។

បន្ទាប់ពីជួយសង្គ្រោះ ប្រគល់ឱ្យសមត្ថកិច្ចដែលនៅគោលដៅស្ពានជ្រោយចង្វា រួចមក សមត្ថកិច្ចក៏បានទាក់ទងទៅប្រពន្ធជនរងគ្រោះ ឱ្យមកទទួលយកប្តីត្រឡប់ទៅផ្ទះវិញបាត់ទៅ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានលើកឡើងថា បុរសខាងលើមានប្រពន្ធកូនហើយ មិនចេះគិតវែងឆ្ងាយ មានបញ្ហាមិនចេះដោះស្រាយ បែរជាចង់សម្លាប់ខ្លួន គេចពីបញ្ហា ខ្វះការទទួលខុសត្រូវលើគ្រួសារ​ តែសំណាងល្អ ត្រូវបានគេជួយសង្គ្រោះទាន់ពេល៕

RELATED ARTICLES