Sunday, July 27, 2025
Homeតារាខ្មែរជាតិ សុច្ចកា ជាប់ដល់ណាទៀត ប្រុសមកដល់ស្រុកខ្មែរ យូរហើយ

ជាតិ សុច្ចកា ជាប់ដល់ណាទៀត ប្រុសមកដល់ស្រុកខ្មែរ យូរហើយ

ស្រីស្រស់ជាតិ សុច្ចកា បានផ្ញើខ្លួននៅអូស្រា្ដលី ជាង៩ខែហើយ បន្ទាប់ពីបានដឹកដៃលោកអែន ឌី ទៅច្រៀងរាំនៅទីនោះ តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ហើយតាមគម្រោងពួកគេត្រូវសម្ដែង តែ១ខែប៉ុណ្ណោះ ប៉ុន្តែដោយសារផ្ទុះកូវីដ១៩ ទើបធ្វើឲ្យសុច្ចកា មិនហ៊ានវិលវិញ ខណៈដែលលោកអែន ឌី បានហោះមកមុននាងជាច្រើនខែមកហើយ។

ទោះជាយ៉ាងណា ស្រីស្អាតសុច្ចកា មិនឯកោឡើយ ព្រោះពេលនេះនាងមានប្រុសអូស្រា្ដលី ជាច្រើនចោមស្នេហ៍ហើយ ក្នុងនោះមានទាំងអ្នកចង់ធានាឲ្យនាងរស់នៅទីនោះរហូតផង។

ប៉ុន្ដែអ្វីដែលចម្លែកនោះ មានព័ត៌មានថា សុច្ចកា បានផ្លាស់ប្ដូរទីតាំងនៃការស្នាក់នៅជាច្រើនដង ហើយនាងថែមទាំងមិនសូវចុះសម្រុងគ្នាជាមួយតារាចម្រៀងខៀវ សុភា ដែលរួមដំណើរជាមួយនាងទៀតផង។

ប្រភពព័ត៌មានក៏បានឲ្យដឹងថា សុច្ចកា កំពុងពិចារណា ហើយថា តើនាងត្រូវយកប្ដីបុរសខ្មែរ នៅអូស្រ្ដាលី ហើយរស់នៅទីនោះរហូត ដោយមិនបាច់វិលវិញឬយ៉ាងណា ព្រោះថាពេលនេះនាងកំពុងតែមានមន្ដស្នេហ៍ខ្លាំងណាស់។

ជាតិ សុច្ចកា អាចនឹងជ្រើស្នេហ៍ ”ជួញឆ្ងាយ ប្រសើរជាងជួញជិត” ដូចអតីតតារាមួយចំនួនដែលយកប្ដីអាណិកជនខ្មែរ-អូស្រា្ដលី មានដូចជា អ្នកនាងដាញ់ ម៉ូនីកា, អឿន  ដាលីស, សុខ ច័ន្ទណានូ និងពេជ្រ សូលីកា ជាដើម។

ដោយឡែក ជាប់ខ្លួននៅអូស្រា្ដលីនេះដែរ សុច្ចកា បានទិញផ្ទះ១ល្វែង តម្លៃជិត១០ម៉ឺនដុល្លារ នៅបុរីវាលស្បូវ តាមផ្លូវជាតិលេខ១ ដោយនាងអះអាងថា ត្រូវបង់រំលស់ដល់ទៅ១០ឆ្នាំឯណោះ។ នាងថា ផ្ទះថ្មីនោះគ្មានប្រុសណាឧបត្ថម្ភនោះទេ គឺនាងត្រូវរកលុយដោយខ្លួនឯង​រួមទាំងការសន្សំពីការច្រៀងនៅហាងវីហ្រ្វេន ផងដែរ។

ទោះជាយ៉ាងណា ពេលនេះ បើសិនសុច្ចកា ភ្ជាប់ស្នេហ៍ជាមួយប្រុសអូស្រ្ដាលីនោះ ទោះជានាងចង់រស់នៅផ្ទះវីឡា ក៏មិនពិបាកឡើយសម្រាប់រូបនាង ហើយពេលនោះគេជឿថា អតីតបេក្ខភាព “X Factor Cambodia” រដូវកាលទី១ រូបនេះ នឹងលែងច្រៀងនាពេលរាត្រីទៀតជាមិនខាន៕

RELATED ARTICLES